ថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២
នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយអាជ្ញាធរឃុំថ្មស ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មស គណៈកម្មការ និងសមាជិកសហគមន៍នេសាទឃុំថ្មស រៀបចំដាំកូនកោងកាង ចំនួន ៣ ៥០០ ដើម លើផ្ទៃដីដែលរិចរឹលប្រមាណ ០១ហិចតា នៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង និងមានអ្នកចូលរួមចំនួន ៤៦នាក់ ស្រី ២០នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង