រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការកំណត់ផលិតផលសក្តានុពលសម្រាប់ការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “បង្គាក្រៀមកោះកុង” នៅមន្ទីរពាណិជ្ជកម្មខេត្តកោះកុង

ថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមសហការជាមួយ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម និងអង្គការ UNIDO រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការកំណត់ផលិតផលសក្តានុពលសម្រាប់ការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ "បង្គាក្រៀមកោះកុង" ក្រោមអធិបតីភាព ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៅសាលប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្ត ។​ សិក្ខាសាលានេះ មានការចូលរួមដូចជា អភិបាលរងស្រុកមណ្ឌលសីមា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីខណ្ឌជលផល សភាពាណិជ្ជកម្មខេត្តកោះកុង ប្រធានសមាគមនេសាទ អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងអាជីវករជាច្រើនរូបទៀតផងដែរ ។

អត្ថបទទាក់ទង