ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២រសៀល
តាមការចាត់តាំងរបស់លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក លោក សាយ ង៉ែត នាយករដ្ឋបាល បានដឹកនាំក្រុមការងារ អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ និងតំណាងក្រុមហ៊ុនអានកូរ ចុះពិនិត្យស្ថានភាពទឹក នៅទំនប់ទឹកស្អាតរបស់ក្រុមហ៊ុនអានកូរ ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ ៩គ្រួសារ ទីតាំង ស្ថិតនៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។