រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចូលរួម សិក្ខាសាលាផ្ទៀងផ្ទាត់របាយការណ៍សិក្សា ស្តីពីផែនទីគោលនយោបាយ និងការវិភាគស្ថាប័ននៃការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជា

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចូលរួម សិក្ខាសាលាផ្ទៀងផ្ទាត់របាយការណ៍សិក្សា ស្តីពីផែនទីគោលនយោបាយ និងការវិភាគស្ថាប័ននៃការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ សិក្ខាកាមដែលបានអញ្ជើញចូលរួមមាន រដ្ឋបាលខេត្តជាប់សមុទ្រទាំង៤ ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល វិស័យឯកជន និងតំណាងសហគមន៍នេសាទ នៃខេត្តជាប់សមុទ្រ ក្នុងគោលបំណងដើម្បីចែករំលែកនូវរបកគំហើញបឋមនៃការសិក្សា ស្រាវជ្រាវដល់អ្នកពាក់ព័ន្ធ ផ្ទៀងផ្ទាត់ និងប្រមូលធាតុចូលបន្ថែមទៀត សម្រាប់វិភាគ និងរៀបចំរបាយការណ៍បញ្ចប់។ -រដ្ឋបាលខេត្តកោះកុង បានស្នើលើការរៀបចំសេចក្តីព្រាងរបាយការណ៍នេះដូចខាងក្រោម ៖ ១-សូមឲ្យមានការរៀបចំរបាយការណ៍ជាភាសារខ្មែរ និងដាក់ជូនរដ្ឋបាលខេត្តពាក់ព័ន្ធពិនិត្យ និងកែសម្រួលតាមបញ្ហាប្រឈម និងការអនុវត្តជាក់ស្តែង ២-សូមពិនិត្យលើគោលបំណងនៃរបាយការណ៍សិក្សាស្រាវជ្រាវ និងការរកឃើញជាក់ស្តែងដើម្បីមានភាពបន្សីគ្នា ៣-សូមគាំទ្រលើការធ្វើអោយប្រសើរឡើងសម្រាប់សហគមន៍នេសាទ និងសូមអោយមានកិច្ចសហការល្អប្រសើររវាងវិស័យឯកជន អង្គការសង្គមស៊ីវិល និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕
ថ្ងៃសុក្រ ៣ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ July 1, 2022
ទិវាមច្ឆាជាតិ (National Fish Day)

អត្ថបទទាក់ទង