រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៣៧ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពី លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក លោក ចេងមុនីរិទ្ធ អភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ លោកមេឃុំកោះស្ដេច លោកមេឃុំព្រែកខ្សាច់លោកជំទប់១ឃុំភ្ញីមាស ស្មៀនឃុំកោះស្ដេច ស្មៀនឃុំភ្ញីមាស លោកប្រធានស្ដីទីមណ្ឌលសុខភាពគិរីសាគរ លោកនាយកវិទ្យាល័យកោះស្ដេច លោកប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យចំណុះសាលាស្រុក ចំពោះរបៀបវារ:រួមមាន៖
១.ពិភាក្សា និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៦ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២. ពិភាក្សា និងអនុម័តលើសេចក្តីព្រាងពីកា ស្តីពីការកំណត់ប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុម
ប្រឹក្សាស្រុក ឆ្នាំទី៤ អាណិត្តទី៣ រយះពេល ១២ខែ
៣.ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុក
៤. ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់រដ្ឋបាលស្រុក
៥. ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រធានបទសម្រាប់ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ៖
ក. លើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋ
ខ. ផ្សព្វផ្សាយអំពីការគ្រប់គ្រងសម្រាម និងសំណល់រឹងនៅទីតាំងឃុំកោះស្ដេច
៦ .ពិភាក្សាលើបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ
៧ .សេចក្តីផ្សេងៗ
………………………………………………………..
ថ្ងៃសុក្រ ៣ កើត ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២
July 1, 2022