រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធលើលិខិតបទដ្ឋានគតិយុត្តបឋម ដែលស្ថិតក្រោមសេចក្តីព្រាងច្បាប់ស្ដីពី«ការគ្រប់គ្រងទឹកស្អាត»

ថ្នាក់ដឹកនាំ និងការិយាល័យជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមក្នុងវគ្គសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធលើលិខិតបទដ្ឋានគតិយុត្តបឋម ដែលស្ថិតក្រោមសេចក្តីព្រាងច្បាប់ស្ដីពី «ការគ្រប់គ្រងទឹកស្អាត» ។
ក្រោមអធិបតីភាព ឯកឧត្តម ចាន់ បូរិន្ទ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
រៀបចំដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
តាមរយៈកម្មវិធីzoom (videos conference) ។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ទាំង២៥រាជធានី-ខេត្ត។
========✓✓=======
ថ្ងៃព្រហស្បតិ៍ ២ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

អត្ថបទទាក់ទង