/ / /

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោក លី ថាវ អគ្គនាយកតំបន់វិស្សមកាលតារាសាគរ បានអញ្ជើញរៀបចំពិធីក្រុងពាលីបួងសួងសូមសេចក្ដីសុខសេចក្ដីចម្រើន ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ ឆ្នាំ២០២០ ដែលនឹងត្រូវឆ្លងកាត់ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ពិធីក្រុងពាលីនេះធ្វើឡើងនៅតំបន់វិស្សមកាលតារាសាគរ ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោក លី ថាវ អគ្គនាយកតំបន់វិស្សមកាលតារាសាគរ បានអញ្ជើញរៀបចំពិធីក្រុងពាលីបួងសួងសូមសេចក្ដីសុខសេចក្ដីចម្រើន ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ ឆ្នាំ២០២០ ដែលនឹងត្រូវឆ្លងកាត់ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ពិធីក្រុងពាលីនេះធ្វើឡើងនៅតំបន់វិស្សមកាលតារាសាគរ ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង។

ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជានេះ ត្រូវបានរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា សហការជាមួយសហព័ន្ធប្រណាំងកង់ពិភពលោក (UCI) និងសហព័ន្ធកីឡាទោចក្រយានកម្ពុជា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជានេះ ត្រូវបានបែងចែកជា៣ដំណាក់កាល ក្នុងនោះរួមមាន
ទី១៖ ប្រណាំងថ្ងៃទី០៤ ចេញពីតារាសាគរឆ្ពោះទៅទីរួមខេត្តកោះកុង
ទី២៖ ប្រណាំងថ្ងៃទី០៥ ចេញពីរង្វង់មូលសាយភូថងឆ្ពោះទៅភ្នំបូកគោ ដោយឆ្លងកាត់ស្រុកព្រៃនប់
និងទី៣៖ ប្រណាំងថ្ងៃទី០៦ ចេញពីជើងភ្នំបូកគោកឆ្ពោះទៅខេត្តកែប។

ពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះផងដែរ អាជ្ញាធរបានចេញសេចក្តីជូនដំណឹងរួចហើយ ដោយហាមយានយន្តដឹកជញ្ជូនដី រថយន្តដឹកសម្ភារសំណង់ រថយន្តធ្ងន់ៗគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៤៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង មិនឲ្យឆ្លងកាត់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែមករា ខាងមុខនេះ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    31/08/2026

    រដ្ឋបាលឃុំជីផាតបានរៀបចំកិច្ចប្រជុំចែកលិខិតអញ្ជើញពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដល់មេភូមិអនុភូមិនិងសមជិកភូមិទាំងបូនភូមិដើម្បីចែកឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។ក្រោមអធិបតីភាព លោក ម៉ឹង សុភា មេឃុំជីផាត។

  • រដ្ឋបាលស្រុកគិរីសាគរ/
    31/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណទុតិយតា ជូនប្រជាពលរដ្ឋចំនួន ២ នាក់ស្រី ១នាក់ បំពេញបែបបទផ្តល់ និង ចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋចំនួន ១ គ្រួសារ និងចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋចំនួន ៧ នាក់ស្រី ១ នាក់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/08/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈអភិបាលស្រុក នូវការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក ដោយមានការអញ្ជើញចូលពី លោក លោកស្រីអភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក នៅសាលប្រជុំសាលាស្រុកបូទុមសាគរ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/08/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍

  • ហេង គីមឆន/
    31/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ ជាមួយគណៈបញ្ជាការឯកភាពខេត្តកោះកុង

  • ហេង គីមឆន/
    31/08/2026

    លោកឧត្ដមសេនីយ៍​ទោ គង់​ មនោ​ ស្នងការនគរបាល​ខេត្ត​កោះកុង ដឹកនាំកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា