រសៀលថ្ងៃចន្ទ ១៣ រោច ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២
លោក ខឹម សីហា អនុប្រធានមន្ទីរ និងមន្រ្តីការិយាល័យជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តការងារមាត្រាសាស្រ្តពាក់ព័ន្ធនឹងការប្រើប្រាស់ និងការស្នើសុំសញ្ញាត្រួតពិនិត្យផ្ទៀងផ្ទាត់ សញ្ញាផ្អាកការប្រើប្រាស់ និងការផ្តល់របាយការណ៍របស់មន្ទីររាជធានី-ខេត្តទាំង២៥។