នៅសាលាឃុំថ្មស បានបើកកិច្ចប្រជុំពិភាក្សាបញ្ហាដីធ្លី និងចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ព្រំដីមានទំនាស់ ក្រោមការដឹកនាំដោយលោកក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ មានការិយាល័យភូមិបាល អាជ្ញាធរ ឃុំ ភូមិ និងអ្នកជាប់ព្រំ ដែលមានទីតាំងដីស្ថិតនៅក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ក្រោយពីបានចុះផ្ទៀងផ្ទាត់ព្រំដីដែលមានទំនាស់គ្នារួចមក ក្រុមការងារ និងរៀបចំតម្លើងគំនូសបង្ហាញទីតាំងដី រួចធ្វើផលធៀប នឹងរៀបចំបើកកិច្ចប្រជុំសម្របសម្រួលម្តងទៀតនាពេលក្រោយ ។
ប្រភពៈរដ្ឋបាលឃុំថ្មស
================
ថ្ងៃព្រហស្បតិ៍ ៩ រោច ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២
June 23, 2022