រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅឆ្នាំបន្ទាប់នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា

ថ្ងៃព្រហស្បតិ៍ ៩ រោច ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២
_««»»_
លោក អ៊ូច ទូច ប្រធានមន្ទីរ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារពុទ្ធិកសិក្សា ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅបន្តឆ្នាំ២០២២-២០២៣ ដោយផ្ទាល់នៅសាលប្រជុំនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងតាមប្រព័ន្ធវីដេអូZOOM ពីសំណាក់សាលាគណរាជធានីខេត្ត និងមន្ទីរធម្មការ និងសាសនារាជធានីខេត្ត ក្នុងពិធីបើក ក្រោមព្រះរាជអធិបតីភាព សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការរងព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងក្នុងពិធីបិទក្រោមអធិបតីភាពឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា៕

អត្ថបទទាក់ទង