/ / /

រដ្ឋបាលឃុំកណ្តោល បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៦១ អាណត្តី៤ ប្រចាំខែមិថុនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក ឆឹង ង៉ែប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំកណ្តោល បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៦១ អាណត្តី៤ ប្រចាំខែមិថុនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក ឆឹង ង៉ែប្រធានក្រុមប្រឹក្សាឃុំ ជាប្រធានអង្គប្រជុំ និងមានការអញ្ជើញចូលរួម លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ  ជំនួយការឃុំ  នាយប៉ុស្តិ៍រដ្ឋបាលឃុំកណ្តោល ប្រធានសហគមន៍ និងលោកនាយកសាលា លោកលោកស្រីជាប្រធាន អនុ សមាជិកគ្រប់ភូមិ។

     មានរបៀបវារៈដូចខាងក្រោម៖

១/.ការបើកកិច្ចប្រជុំនិងមតិស្វាគមន៍

២/.ការពិនិត្យកូរ៉ូម និងអ្នកចូលរួមប្រជុំ

៣/. ពិនិត្យអនុម័តសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញ

៤/. ពិនិត្យអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំ

៥/. ពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំប្រចាំខែ

  ៦/.បោះឆ្នោតជ្រើរើសតំណាងសហគមន៌ធនធានធម្មជាតិឃំុកណ្ដោល

៧/. ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គមតាមមូលដ្ឋាន

៨/.ទិសដៅ និងផែនការអនុវត្តការងារ

-ពង្រឹងលើការអនុវត្តការងារកន្លែងមក

-ជម្រុញការការចាក់វាក់សាំងកូវិដ ១៩ និងឣ្នកមិនទាន់ចាក់តាមការណែនាំរបស់លោកគ្រូពេទ្យ

៩/.បញ្ហាផ្សេងៗ

-ការផ្សព្វផ្សាយពត៍មាន និងសភាពការណ៍ ថ្មីៗ

 -បញ្ហាប្រឈមតាមភូមិ

១០/.មតិបូកសរុប និងបិទអង្គប្រជុំ ។

ប្រភពៈរដ្ឋបាលឃុំកណ្ដោល

————————

ថ្ងៃព្រហស្បតិ៍ ៩ រោច ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២

June 23, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៦ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ

  • ហេង គីមឆន/
    26/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ចុះពិនិត្យមើលទីតាំងទឹកស្អាត នៅតាតៃ

  • រដ្ឋបាលស្រុកកោះកុង/
    26/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំ​ពិភាក្សា​ការងារ​ចាំបាច់​មួយចំនួន​ របស់​គណៈបញ្ជាការឯកភាព​រដ្ឋបាល​ស្រុកកោះកុង​ 

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/03/2026

    លោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល និងជាអនុប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចំបាច់មួយចំនួន

  • រដ្ឋបាលស្រុកកោះកុង/
    26/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចូលរួមអមដំណើរ លោកជំទាវ ឈី វ៉ា អភិបាល​ នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញ​ចូលរួមពិធី “ បុណ្យកោងកាងសន្តិភាព “ 

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុវជន និងនិវត្តជនកម្ពុជា ស្រុកស្រែអំបិល ខេត្តកោះកុង និងលោក លី ចន្ទរាសី អនុប្រធានគណៈកម្មាធិការសមាគមអតីតយុវជន និងនិវត្តជនកម្ពុជាស្រុក បានអញ្ជើញចូលរួមជាមួយ លោក ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាអនុប្រធាន អ ន ក ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាលខេត្ត  និងជាប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកោះកុង បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន៤លានរៀល និងថវិកាចំនួន១០ ម៉ឺនរៀល របស់គណៈកម្មាធិការសមាគមអតីតយុវជន និងនិវត្តជនកម្ពុជាស្រុក