រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខឹម សីហា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយប្រេងឥន្ធនៈ ក្នុងស្រុកស្រែអំបិល

ថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០២២

លោក ខឹម សីហា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ខេត្តកោះកុង សហការការងារជាមួយមន្រ្តីរបស់រដ្ឋបាលខេត្ត និងមន្ត្រីរបស់រដ្ឋបាលស្រុក បានចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយប្រេងឥន្ធនៈ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានចំនួន ១៣មូលដ្ឋាន។ ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ដៃបាញ់ប្រេងរបស់ស្ថានីយប្រេងខាងលើ មានកំរិតលំអៀងត្រឹមត្រូវ តាមបច្ចេកទេស ដែលអាចអនុញ្ញាតឱ្យធ្វើការប្រកបអាជីវកម្មបាន។

មក

អត្ថបទទាក់ទង