រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចសហការ រវាងមន្ត្រីបង្គោលគណនេយ្យភាពស្រុកស្រែអំបិល និងរដ្ឋបាលឃុំជ្រោយស្វាយ និង អង្គការ​អភិវន្ឍន៍សុខភាព​គ្រួសារ (FHD ) ដែលជាអង្គការដៃគូអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងខេត្តកោះកុងបានបំពេញបេសកកម្មរបស់ខ្លួន ដោយចុះសម្របសម្រួលក្នុងដំណើរការដាក់ពិន្ទុ និងវាយតម្លៃលើការផ្តល់សេវារបស់អង្គភាពផ្តល់សេវាទាំងបី តាមរយៈការប្រើប្រាស់ឧបរកណ៍ (Digital score card)លើវិស័យសាលាបឋមសិក្សា

ខេត្តកោះកុង: ផ្អែកតាមដំណាក់កាលទី២ នៃវដ្តអនុវត្តផែនការគណនេយ្យភាពសង្គម និងក្រោមកិច្ចសហការរវាងមន្ត្រីបង្គោលគណនេយ្យភាពស្រុកស្រែអំបិល និងរដ្ឋបាលឃុំជ្រោយស្វាយ នៅថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២​ អង្គការ​អភិវន្ឍន៍សុខភាព​គ្រួសារ (FHD ) ដែលជាអង្គការដៃគូអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងខេត្តកោះកុងបានបំពេញបេសកកម្មរបស់ខ្លួន ដោយចុះសម្របសម្រួលក្នុងដំណើរការដាក់ពិន្ទុ និងវាយតម្លៃលើការផ្តល់សេវារបស់អង្គភាពផ្តល់សេវាទាំងបី តាមរយៈការប្រើប្រាស់ឧបរកណ៍ (Digital score card)លើវិស័យសាលាបឋមសិក្សា។
ប្រជាពលរដ្ឋនិងអ្នកផ្តល់សេវាដែលបានចូលរួមក្នុងដំណើរការនេះ រួមមាន ២៩នាក់
-ប្រជាពលរដ្ឋក្នុងភូមិ​ ជ្រោយស្វាយកើត មានអ្នកចូលរួមចំនួន ២០នាក់​ ១៨ស្រី​
-អ្មកផ្តល់សេវាសាលាបឋមសិក្សា មានអ្នកចូលរួមចំនួន ៩នាក់​ ស្រី ៥នាក់។

អត្ថបទទាក់ទង