ថ្ងៃច័ន្ទ អង្គារ ១៤-១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣-១៤ ខែមិថុនា ឆ្នាំ២០២២
លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្ត បានដឹកនាំសហការីចូលរួមក្នុងសិក្ខាសាលា ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អង្គភាពថវិកា ថវិកាកម្មវិធី នីតិវិធីលទ្ធកម្មសាធារណៈ និងមុខងារសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាព លោក មាន សុជាតិ អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ហិរញ្ញវត្ថុ ក្រសួងផែនការ នៅសាលប្រជុំសណ្ឋាគារសុខា ទីរួមខេត្តព្រះសីហនុ។