រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើការងារអប់រំរវាងខេត្តត្រាតព្រះរាជាណាចក្រថៃ និងខេត្តកោះកុងព្រះរាជាណាចក្រកម្ពុជា

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងសហការី បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការសិក្សាអប់រំរវាងខេត្តត្រាត និងមន្ទីរអប់រំយុវជន និងខេត្តកោះកុង នៅវិទ្យាល័យហ៊ុនសែនប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

គោលលបំណងនៃការចុះអនុសារណៈនោះគឺដើម្បីអភិវឌ្ឍ​និងលើកកម្ពស់គុណភាព នៃការអប់រំរបស់កុមារកម្ពុជាដែលទៅរស់នៅប្រទេសថៃនៅសាលាបឋមសិក្សាបានហាតឡេកប្រទេសថៃ ជាមួយសាលាបឋមសិក្សាហ៊ុនសែន ចាំយាម និង សាលាបឋមសិក្សាប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។ កិច្ចព្រមព្រៀង នេះមានរយៈពេល១ឆ្នាំ ផ្តោតសំខាន់ៗលើ៖

(១)ចែករំលែក និងផ្លាស់ប្ដូរចំណេះដឹង ការអភិវឌ្ឍនៃការគ្រប់គ្រងអប់រំ ការគ្រប់គ្រងការបង្រៀន សកម្មភាពសិស្ស និងការចូលរួមរបស់គណៈកម្មាធិការស្ថាប័នអប់រំក្នុងការគ្រប់គ្រងអប់រំ។

(២) ជំរុញ និងគាំទ្រកិច្ចសហប្រតិបត្តិការក្នុងវិស័យសិក្សា អនាម័យ និងជីវិតរបស់សិស្សានុសិស្ស ដើម្បីឱ្យមានប្រសិទ្ធភាព។

(៣) ការប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយសម្រាប់ការផ្លាស់ប្តូរចំណេះដឹង ទំនាក់ទំនង សហការលើ សកម្មភាពផ្សេងៗ។

អត្ថបទទាក់ទង