រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកថ្មបាំង បានដឹកនាំ សមាជិក ចូលរួមចែកអំណោយដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅភូមិស្ពានក្តារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង សិស្សានុសិស្ស ចំនួន ៥៣នាក់ និងប្រជាពលរដ្ឋ ៥០គ្រួសារ

លោក អន សុធារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកថ្មបាំង បានដឹកនាំ សមាជិក ស ស យ កចំនួន ១១នាក់ ស្រី ៣នាក់ ទៅចូលរួមចែកអំណោយដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅភូមិស្ពានក្តារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង សិស្សានុសិស្ស ចំនួន ៥៣នាក់ កុមារី ២៥នាក់ ក្នុងម្នាក់ទទួលបាន
អាវយឺតចំនួន១ សៀវភៅ ១ក្បាល បុិច ២ដើម ថវិកា ៣,០០០រៀល ទឹកសុទ្ធ ១ដប និងនំបុ័ងផ្អែម ១ដើម នំកញ្ចប់ ៣កញ្ចប់ និងប្រជាពលរដ្ឋ ៥០គ្រួសារ ក្នុងមួយគ្រួសារបាន អង្ករ ២ចំនួនបាវតូច សារុង១ ភួយ១ ទឹកត្រី ៦ដប ទឹកសុីអុីវ ១យួរ មី ១០កញ្ចប់ ទឹក ១ដប នំបុ័ងផ្អែម ១ដើម និងថវិកា មួយចំនួន៕
ថ្ងៃអាទិត្យ ១៣ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ June 12, 2022

អត្ថបទទាក់ទង