កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ ដឹកនាំដោយលោក អ/ឯកសំ តារា នាយប៉ុស្តិ៍ សហការជាមួយអាជ្ញាធរ ភូមិ ឃុំ និងកម្លាំងប្រជាការពារ ចុះផ្សព្វផ្សាយអប់រំ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង០៧ចំណុចនឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចព្រែករូងផ្ទះឈ្មោះ គឹម ហុង ស្ថិតនៅក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ១០ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ June 9, 2022