លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងសម្រាប់ធ្វើអាគារប៉ុស្តិ៍សុខភាពជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិធ្នង់ ជាពិសេសក្នុងឃុំកណ្តោលទាំងមូល ដើម្បីត្រៀមសំរាប់បំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋរបស់យើង ដែលអាគារប៉ុស្តិសុខភាពនេះ នឹងសាងសង់ឆាប់ៗនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវ ពេជ ចន្ទមុន្នី ។
ក្នុងនាមអាជ្ញាធរ និងជាតំណាងអោយប្រជាពលរដ្ឋរស់នៅក្នុងឃុំកណ្តោលទាំងមូល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត និងលោកជំទាវ ដែលបានជួយកសាងអាគារនេះ ក្នុងពេលដែលប្រជាពលរដ្ឋកំពុងត្រូវការយ៉ាងខ្លាំង ដើម្បីជួយសម្រួលដល់ការព្យាបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលតាំងពីមុន ប្រជាពលរដ្ឋក្នុងឃុំកណ្តោល ត្រូវទៅទទួលសេវាព្យាបាលសុខភាពនៅមណ្ឌលសុខភាពអណ្តូងទឹក ឬនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
-------------------------
ថ្ងៃព្រហស្បតិ៍ ៣ កើត ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២
June 2, 2022