ដោយមានការសហការជាមួយអង្គការម្លប់ព្រហ្មវិហារធម៌ (MPC) និងអង្គការសកម្មភាពដៃគូរសម្រាប់អភិវឌ្ឍ(PFDA) នៅសាលប្រជុំវិទ្យាល័យធនធានស្រែអំបិល លោក សុខ វីន ប្រធានការិយាល័យបឋមសិក្សានៃមន្ទីរអប់រំយុវជន និងកីឡា និងសហការី បានចូលរួមសិក្ខាសាលាស្ដីពីវិធីសាស្រ្តបង្រៀនបំណិនជីវិតនៅតាមសាលារៀន និងការរៀបចំសំណើគម្រោង ។សិក្ខាសាលានេះមានការចូលរួមពីលោកនាយក លោកគ្រូអ្នកគ្រូ មកពីស្រុកស្រែអំបិលចំនួន ២សាលា និងស្រុកបូទុមសាគរចំនួន ២សាលា សរុបចំនួន ២០នាក់ ស្រី ៥នាក់។តាមរយៈសិក្ខាសាលាខាងលើ សិក្ខាកាមទាំងអស់ បានទទួលចំណេះដឹងបន្ថែមលើ៖
១.ការរៀបចំសំណើគម្រោង ដើម្បីដាក់ស្នើសុំថវិកាពីអង្គការដៃគូរសម្រាប់អនុវត្តកម្មវិធីបំណិនជីវិត
២.ការរៀបចំកិច្ចតែងការបង្រៀន មេរៀនបំណិនជីវិតនៅតាមមូលដ្ឋាន
៣.វិធីសាស្រ្តបង្រៀនបំណិនជីវិតនៅតាមសាលារៀន