/ / /

ក្រោមការយកចិត្តទុកដាក់ពី លោក ហាក់ ឡេង​ អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោក ឃៀង យិង មេឃុំអណ្តូងទឹក បានចាត់ឲ្យលោកស្រី ឃុន ស្រីម៉ៅ ជំទប់ទី២ រួមជាមួយអាជ្ញាធរភូមិ និងកម្លាំងប្រជាការពារ សហការជាមួយមន្ត្រីសាលាស្រុក បានអញ្ជើញចុះបំពាក់អំពូលសូឡាដើរដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន៥អំពូល នៅចំណុចព្រៃធំ ស្ថិតក្នុងភូមិជីត្រេះ

ក្រោមការយកចិត្តទុកដាក់ពី លោក ហាក់ ឡេង​ អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នារសៀលថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២២ លោក ឃៀង យិង មេឃុំអណ្តូងទឹក បានចាត់ឲ្យលោកស្រី ឃុន ស្រីម៉ៅ ជំទប់ទី២ រួមជាមួយអាជ្ញាធរភូមិ និងកម្លាំងប្រជាការពារ សហការជាមួយមន្ត្រីសាលាស្រុក បានអញ្ជើញចុះបំពាក់អំពូលសូឡាដើរដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន៥អំពូល នៅចំណុចព្រៃធំ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជនតាមរយៈការគៀងគររបស់លោក ហាក់ ឡេង អភិបាលស្រុក ដោយត្រូវបានទទួលការសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋ ព្រោះទីតាំងទាំងនោះធ្លាប់តែមានសភាពងងឹត ពិបាកក្នុងការធ្វើដំណើរទៅនិងមក ជាងនេះទៅទៀតក៏បញ្ជៀសនូវរាល់បទល្មើសផ្សេងៗផងដែរ។

ប្រភព:រដ្ឋបាលឃុំអណ្ដូងទឹក

————————————–

ថ្ងៃព្រហស្បតិ៍ ៤ រោច ខែពិសាខ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២

May 19, 2022

ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល (Royal Ploughing Ceremony)

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    08/06/2026

    លោក អ៊ុក សុតា នាយករដ្ឋបាលស្តីទី សាលាខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងស្នើសូម ហ៊ុមព័ទ្ធចំណីផ្លូវខាងមុខវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដើម្បីសាងសង់រោងសម្រាប់ កម្មករស្នាក់នៅ ការិយាល័យធ្វើការ និងឃ្លាំងដាក់សម្ភារបណ្តោះអាសន្ន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាប្រឈមចាំបាច់មួយចំនួន របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញបានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ

  • ហេង គីមឆន/
    08/06/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោក លី វឌ្ឍនា អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស ព្រមទាំងមន្រ្តីការិយាល័យជំនាញ បានទទួលស្វាគមន៍ លោក​ ជា​ សរៈវិទូ ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក និងមន្រ្តីបច្ចេកទេស​ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុងដើម្បីចូលរួម «ពិភាក្សាការងារ និងការបង្វែរថវិកាចូលរដ្ឋវិញ» នៅសាលប្រជុំ (ជាន់លើ) នៃមន្ទីរមុខងារសាធារណៈខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    08/06/2026

    លោក លីម ភឿន អភិបាលរងស្រុកកោះកុង​ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្រ្ចាបយេនឌ័រ និងលើកកម្ពស់តួនាទីស្ត្រី ភារកិច្ចស្ត្រីក្នងភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ 

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    08/06/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានសហការជាមួយលេខា ធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) ដែលដឹកនាំដោយលោក សួស តារារ័ត្ន ជំនួយការ ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន (ប.ស.ប.ក) និងលោក ឃួន គឹមសុង មន្ត្រីការិយាល័យ ក.ធ.ប.នៃរដ្ឋបាលស្រុកមណ្ឌលសីមា រៀបចំកម្មវិធីផ្តល់គ្រាប់ពូជ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃដើម្បីជម្រុញការដាំដុះជាលក្ខណៈគ្រួសារ សាលារៀន និងសហគមន៍នៅក្នុងឃុំទួលគគីរ ដែលមានតម្រូវការដាំដុះបន្លែសុវត្ថិភាព គ្រាប់ពូជបន្លែចំនួន ១១៨គ្រួសារ