ថ្ងៃសុក្រ ១៣កេីត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើបញ្ជីសរុបគម្រោងវិនិយោគជាអាទិភាពដែលប្រើប្រាស់ថវិកាមូលនិធិរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង។