ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២
លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងអ្នកស្រី ធឹម ច័ន្ទរស្មី មន្ត្រីការិយាល័យផែនការ-គណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានចុះរៀបចំវេទិកា នៃអ្នកពាក់ព័ន្ធចម្រុះ និងការចុះកិច្ចសន្យារវាង អ្នកប្រមូលទិញទឹកឃ្មុំ ជាមួយអ្នកផលិតទឹកឃ្មុំ នៃបណ្ដុំអាជីវកម្មឃ្មុំ ឃុំជីខក្រោម ស្រុកស្រែអំបិល មានអ្នកចូលរួមសរុបចំនួន ២០នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង