នៅសាលាស្រុកបូទុមសាគរ សាលប្រជុំអគារ(ខ) បានបើកកិច្ចប្រជុំដោះស្រាយសម្របសម្រួលបញ្ហាដុតសម្រាមបង្ហុយផ្សែងដែលបង្កឲ្យប៉ះពាល់ដល់ផ្ទះអ្នករស់នៅជិតខាង ស្ថិតនៅក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំ ដោយ លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ មានការចូល ពីអាជ្ញាធរ ឃុំ ភូមិ និងភាគីពាក់ពន្ធ។
ក្នុងពេលកិច្ចប្រជុំលោកប្រធានអង្គប្រជុំបានឲ្យក្រុមការងារអានអនុក្រឹត្យលេខ១១៣ អនក្រ,បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ។
ក្រោយពីបានធ្វើការសម្របសម្រួល លោកប្រធានអង្គប្រជុំបានធ្វើការណែនាំដូចខាងក្រោម÷
_ត្រូវបញ្ឈប់ការដុតសំរាមបន្តទៅទៀត
_ត្រូវទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវ មិនឲ្យហូរចូលទៅផ្ទះអ្នកជិតខាង(មិនថាកាកសំណល់រឹង ឬរាវ)។ប្រសិនបើមិនអនុវត្តតាមការណែនាំខាងលើនេះ នោះនឹងត្រូវផាកពិន័យ
ដូចមានក្នុងចែងមាត្រា២០ នៃអនុក្រឹត្យខាងលើនេះត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ និងទណ្ឌកម្ម។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ១២ កើត ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២
May 12, 2022