រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា ក្នុងដំណើទស្សនកិច្ច ស្វែងយល់អំពីដំណើការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល
និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា ក្នុងដំណើទស្សនកិច្ច ស្វែងយល់អំពីដំណើការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តកោះកុង

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវ គារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងលោកសី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ដែល បានអញ្ជើញធ្វើទស្សនកិច្ច នាមូលដ្ឋាននៃខេត្តកោះកុងដោយផ្ទាល់ នាឱកាសនេះ ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងម៉ឺងម៉ាត់បំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ អំពី សុខុមាលភាពប្រជាពលរដ្ឋ បានបង្ហាញនូវសមត្ថភាព និងឆន្ទៈដ៏មុតស្រួចក្នុងការឆ្លើយតប តាមគ្រប់មធ្យោបាយ ដើម្បីបង្ការ និងគ្រប់គ្រងការចម្លងរាតត្បាត ទៅក្នុងសហគមន៍ ន ជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវវិធានការសមស្រប និងចាំបាច់នានាបានទាន់ពេល វេលា ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ នាងខ្ញុំក៏សូមគោរពថ្លែងអំណរគុណ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ដែលតែងតែចង្អុលបង្ហាញ ផ្តល់អនុសាសន៍ដឹកនាំ និងការគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅភូមិសាស្ត្រខេត្តកោះកុង។ គិតមកទល់ពេលនេះ ខេត្តកោះកុងមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៦.០៣៧ នាក់ ស្មើនឹង ៤,៣២% នៃប្រជាជនសរុប ដោយបានជាសះស្បើយចំនួន ៥.៩៧០នាក់ និងបានស្លាប់ចំនួន ៦៧នាក់ ស្មើនឹង ០,០៥% ។ ជាការពិតណាស់ ការការពារ ទប់ស្កាត់ និងបញ្ចៀសហានិភ័យធ្ងន់ធ្ងរបាន គឺអាស្រ័យដោយការខិតខំប្រឹងប្រែង តស៊ូ និងលះបង់ កម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យជួរមុខ និងការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ក៏ដូចជា ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ដែលបានចូលរួមដោយស្ម័គ្រចិត្តមកទទួលយកវ៉ាក់សាំង រជំងឺកូវីដ-១៩ ដោយបានសម្រេចបានលទ្ធផល គិតត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នេះ ជាសង្ខេបដូចខាងក្រោម ៖
-ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន (ដូសទី១ និង ដូសទី២ ដែលមានគម្លាតរយៈពេលយ៉ាងយូរ ២៨ ថ្ងៃ) បានចំនួន ១៣៦.៨១២ នាក់ ស្មើនឹង ១០៤,៣៤% នៃប្រជាជនគោលដៅសរុប ដែលអាចចាក់វ៉ាក់សាំង កូវីដ-១៩
-ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) បាន ចំនួន ៧៩.៥០៨នាក់ ស្មើនឹង ៦០,៦៤%
-ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ (ដូសជំរុញ) បានចំនួន ៨.០៤៧នាក់ ស្មើនឹង ៦,១៤%។

ជាថ្មីម្តងទៀត នាងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវ ឱ វណ្ណឌីន និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន ព្រមទាំងក្រុមការងារ ដែលបានផ្តល់កិត្តិយស និងចំណាយពេលវេលាដ៏មានតម្លៃ មកទស្សនកិច្ចស្វែងយល់ អំពី ការគ្រប់គ្រងការងារពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តកោះកុង ដោយផ្ទាល់ និងសូម បួងសួងឱ្យជួបប្រទះនូវពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ថ្ងៃពុធ ៤ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ May 4, 2022

អត្ថបទទាក់ទង