មន្ទីរពាណិជ្ជកម្មខេត្តកោះកុង៖ ថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២ មន្ទីរពាណិជ្ជកម្មខេត្ត បានចូលរួមសហការជាមួយ អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ទស្សទាន នៃការកសាងកេរ្តិ៍ឈ្មោះម៉ាក(ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ) ក្នុងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្ត នៅសាលប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្ត។ សិក្ខាសាលានេះមានការចូលរួមពី មន្ទីរ-អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្ម និស្សិត អាជីវករ-ផលិតករ ក្នុងខេត្តសរុបចំនួន ៧២នាក់ ។