រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២២

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន។

របៀបវារៈ នៃកិច្ចប្រជុំមាន៖
១.ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២២
២.បញ្ហាផ្សេងៗ

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកជំទាវអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកគណៈបញ្ជាការ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តការងារក្នុងកិច្ចការពារសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ បានល្អកន្លងមក៕

ថ្ងៃចន្ទ ២ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ May 2, 2022

អត្ថបទទាក់ទង