រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ឆាយអារ៉ែង នៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះប្រមូលព័ត៌មាន និងកំណត់ទីតាំងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ ធម្មជាតិ នៅក្នុង ឬក្បែរដែនជម្រកសត្វព្រៃតាតៃ ឧទ្យាជាតិជួរភ្នំក្រវាញខាងត្បូង និងឧទ្យាជាតិជួរភ្នំក្រវាញកណ្តាល

ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ក ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការឆាយអារ៉ែងចំនួន០៤នាក់បានចូលរួមជូនដំណើរក្រុមការងារមកពីនាយកដ្ឋានតំបន់បេតិកភណ្ឌនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ចំនួន០៤រូប ចុះទៅ សិក្សាប្រមូលព័ត៌មាន ដើម្បីកំណត់ទីតាំងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ធម្មជាតិ នៅក្នុង ឬតំបន់ក្បែរដែនជម្រកសត្វព្រៃតាតៃ ឧទ្យាជាតិជួរភ្នំក្រវាញខាងត្បូង និង ឧទ្យាជាតិជួរភ្នំក្រវាញកណ្តាល ។

អត្ថបទទាក់ទង