រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តកោះកុង បានអញ្ជើញប្តេជ្ញាចិត្ត ក្នុងពិធីប្រកាសទទួលស្គាល់ ជាផ្លូវការ គណៈកម្មាធិការប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តកោះកុង

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តកោះកុង បានអញ្ជើញប្តេជ្ញាចិត្ត ក្នុងពិធីប្រកាសទទួលស្គាល់ ជាផ្លូវការ គណៈកម្មាធិការប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តកោះកុង។

បណ្ឌិតប្រធានប្រតិបត្តិ បានមានប្រសាសន៍ថា ថ្ងៃនេះតាងនាមគណៈកម្មាធិការប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមនស្ស និងសូមសម្ដែងនូវអំណរគុណចំពោះវត្តមានរបស់ ឯកឧត្តម ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត ដែលបានឆ្លៀតឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធី ប្រកាសទទួលស្គាល់ជាផ្លូវការ គណៈកម្មាធិការប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តកោះកុង និងជាពិសេសសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ថ្នាក់កណ្តាល ដែលបានផ្តល់ឱកាសជូនយើងខ្ញុំដើម្បីដឹកនាំការងាររបស់សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកោះកុង ចូលរួមចំណែកក្នុងការដឹកនាំយុវជន បម្រើការងារសង្គម និងជាពិសេសបណ្តុះស្មារតីស្រលាញ់សន្តិភាព ការពារសន្តិភាព និងប្តេជ្ញាយ៉ាងដាច់ខាតការពារនូវរាជរដ្ឋាភិបាលស្របច្បាប់ និងសមិទ្ធផលនានា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទេសន៍ដ៏ឆ្នើមបំផុតរបស់ប្រជាជនកម្ពុជា ជាមួយរៀមច្បងសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. រៀមច្បងកាយឫទ្ធិជាតិកម្ពុជា រៀមច្បងយុវជនកាកបាទក្រហមកម្ពុជា រៀមច្បងយុវជន ក១២ ជាដើម។ ដើម្បីជាសក្ខីភាពនៃការបំពេញការងារជូនជាតិមាតុភូមិដោយឆន្ទៈមោះមុត យើងខ្ញុំទាំងអស់គ្នា សូមធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖
-ប្តេជ្ញាគោរពតាមការដឹកនាំ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
-ប្តេជ្ញាគោរពតាមការដាក់ទិសដៅពីអាជ្ញាធរមូលដ្ឋាន ក្នុងកិច្ចការបម្រើគ្រប់កិច្ចការសង្គមជាតិ ក្នុងមូលដ្ឋាន ចូលរួមដោយស្ម័គ្រចិត្ត និងទទួលខុសត្រូវវខ្ពស់ មិនបង្ករការលំបាក ឬក្តីរំខាននានាដល់អាជ្ញាធរឡើយ។
-ប្តេជ្ញារក្សាសាមគ្គីភាពរឹងមាំ និងប្ដេជ្ញាសិក្សារៀនសូត្រ រៀមច្បង សហភាពសហព័ន្ធយុវជន កម្ពុជា ស.ស.យ.ក. រៀមច្បងកាយឫទ្ធិ រៀមច្បងយុវជនកាកបាទក្រហមកម្ពុជា រៀមច្បងយុវជន ក១២ ជាដើម។
-ប្តេជ្ញាកសាងកម្លាំងយុវជនក្រៅប្រព័ន្ធ ឱ្យចូលរួមកាន់តែច្រើន ក្នុងស្មារតីកសាងកម្លាំង ជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា។
-គាំទ្រជានិច្ចនូវការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
-គាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តមហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន។
-ចូលរួមកសាងកម្លាំងពីគ្រប់មជ្ឈដ្ឋាន ជាមួយរាជរដ្ឋាភិបាល ដោយភាពស្មោះត្រង់បំផុត។

ជាទីបញ្ចប់ ខ្ញុំបាទក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តកោះកុង ដែលទើបតែងតាំងថ្មី សូមលើកដៃបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតារក្សា ព្រះរាជាណាចក្រកម្ពុជា ទេវតាឆ្នាំថ្មី សូមប្រសិទ្ធពរជ័យសិរីមង្គល ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី សមាជិកសមាជិកា សូមទទួលបាននូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាតឡើយ ៕

ថ្ងៃសុក្រ ១៣ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ April 29, 2022

អត្ថបទទាក់ទង