រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ប្រចាំខែមេសា ឆ្នាំ២០២២

កិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ប្រចាំខែមេសា ឆ្នាំ២០២២

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោកទន្តបណ្ឌិត អ៊ូ ឡា ប្រធានស្ដីទីការិយាល័យបង្ការនិងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង មានកត្តិយស ដឹកនាំកិច្ចប្រជុំ ជាមួយបណ្ដាអង្គភាពសុខាភិបាល ក្នុងខេត្តកោះកុង រួមមានមន្ទីរពេទ្យខេត្តកោះកុង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យស្រែអិល មន្ទីរពេទ្យបង្អែកស្រែអំបិល មន្ត្រីសុខាភិបាលពាក់ព័ន្ធ និងជាមួយដៃគូពាក់ព័ន្ធក្នុងកិច្ចអភិវឌ្ឍវិស័យសុខាភិបាល ក្នុងខេត្តកោះកុង។ កិច្ចប្រជុំបានរៀបចំឡើងនៅសាលប្រជុំជាន់ផ្ទាល់ដីនៃមន្ទីរសុខាភិបាលខេត្ត និងតាមប្រព័ន្ធវីដេអូZoom ដោយលើកយកនៅលទ្ធផលការងារដែលសម្រេចបានកន្លងមក និងផលវិបាកក្នុងការអនុវត្តការងារ មកបង្ហាញជូនថ្នាក់ដឹកនាំ និងមន្ត្រីកាន់កម្មវិធីពាក់ព័ន្ធ ការលើកជាសំណូមពរផ្សេងៗ ជូនថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍវិស័យសុខាភិបាលក្នុងខេត្តកោះកុង។

អត្ថបទទាក់ទង