ថ្ងៃអាទិត្យ ៨ រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២
_««»»_
សកម្មភាពទាំងស្រុងនៃពិធីកាត់វិញ្ញាសា និងការប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក របស់ខេត្តកោះកុង
កោះកុង៖ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីកាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នៅមណ្ឌលប្រឡង វត្តជោតញ្ញាណ ក្នុងក៏មានការនិមន្ត និងអញ្ជើញជាគណៈអធិបតីពី ព្រះព្រហ្មសិរីញាណ ហេង សំបូរ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តកោះកុង លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង តំណាងសាលាគណធម្មយុត្តិកនិកាយ និងប្រេសិតតំណាងក្រសួងធម្មការ និងសាសនា។ ការប្រឡងនេះមានការបេក្ខសមណ និងបេក្ខជនសរុបចំនួន៨៤អង្គ/នាក់ ចែកជា ៥ថ្នាក់ ថ្នាក់ត្រី ៣ ទោ ១ និងឯក ១ អវត្តមានចំនួន ៣អង្គ/នាក់។ ការប្រឡងប្រព្រឹតទៅដោយរលូន។