រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកណ្តោល បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៥៨ អាណត្តី៤ ប្រចាំខែមេសា ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក ឆឹង ង៉ែ ប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំកណ្តោល បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៥៨ អាណត្តី៤ ប្រចាំខែមេសា ឆ្នាំ ២០២២  ក្រោមអធិបតីភាព លោក ឆឹងង៉ែ ប្រធានក្រុមប្រឹក្សាឃុំ ជាប្រធានអង្គប្រជុំ និងមានការអញ្ជើញចូលរួម លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ  នាយប៉ុស្តិ៍រដ្ឋបាលឃុំកណ្តោល ប្រធានសហគមន៍ និងលោកនាយកសាលា លោកលោកស្រីជាប្រធាន អនុ សមាជិកគ្រប់ភូមិ។

មានរបៀបវារៈដូចខាងក្រោម៖

១/.ការបើកកិច្ចប្រជុំនិងមតិស្វាគមន៍

២/.ការពិនិត្យកូរ៉ូម និងអ្នកចូលរួមប្រជុំ

៣/. ពិនិត្យអនុម័តសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញ

៤/. ពិនិត្យអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំ

៥/. ពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំប្រចាំខែ

  ៦/.ពិភាក្សាបន្តពង្រឹង និងទប់ស្កាត់ផ្សព្វផ្សាយការរីករាលដាលជំងឺកូវិដ-19 តាមមូលដ្ឋាន

៧/. ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គមតាមមូលដ្ឋាន

៨/.ទិសដៅ និងផែនការអនុវត្តការងារ

-ពង្រឹងលើការអនុវត្តការងារកន្លែងមក

-ជម្រុញការចុះបញ្ជី អាត្រានុកូលដ្ឋានគ្រប់ប្រភេទ

៩/.បញ្ហាផ្សេងៗ

-ការផ្សព្វផ្សាយពត៍មាន និងសភាពការណ៍ ថ្មីៗ

 -បញ្ហាប្រឈមតាមភូមិ

១០/.មតិបូកសរុប និងបិទអង្គប្រជុំ ។

ប្រភពៈរដ្ឋបាលឃុំកណ្ដោល

------------------------

ថ្ងៃចន្ទ ៩ រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២

អត្ថបទទាក់ទង