រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ឋិផលការងារ របស់ក្រុមប្រឹក្សាសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង អាណត្តិទី៤ ក្នុងរយៈពេល ០៥ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សមិទ្ឋិផលការងារ របស់ក្រុមប្រឹក្សាសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង អាណត្តិទី៤ ក្នុងរយៈពេល ០៥ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ផ្នែកទី១ ៖ សមិទ្ឋផលការងារ
សង្កាត់ស្ទឹងវែង គឺជាសង្កាត់មួយក្នុងចំណោមសង្កាត់ សរុប០៣ នៃក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានព្រំប្រទល់ខាងលិចទល់នឹង ព្រែកកោះប៉ោ ខាងកើតទល់នឹង ឃុំទួលគគីរ ខាងជើងទល់នឹង សង្កាត់ស្មាច់មានជ័យ ខាងត្បូងទល់នឹង ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា។
សង្កាត់ស្ទឹងវែង មានផ្ទៃដីសរុបប្រមាណ ៤០គីឡូម៉ែត្រការ៉េ ភូមិចំនួន ២ភូមិ គ្រួសារ ១,៤១០គ្រួសារ ប្រជាពលរដ្ឋសរុប ៦,២៥០នាក់ ប្រជាពលរដ្ឋជាស្រី្ត ២,៩២៦នាក់។

ក្រុមប្រឹក្សាសង្កាត់ស្ទឹងវែង មានសមាជិក០៥រូប ក្នុងនោះស្រ្ដី ដោយមានកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធពីថ្នាក់ខេត្ត ថ្នាក់ក្រុង មន្ទីរជំនាញ អង្គការក្រៅរដ្ឋាភិបាល និងការអនុវត្តច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ក្រុមប្រឹក្សាសង្កាត់បានយកអស់ស្មារតីទទួលខុសត្រូវ ក្នុងការអភិវឌ្ឈន៍សង្កាត់ លើគ្រប់វិស័យក្នុងរយះពេល០៥ឆ្នាំ ដោយផ្អែកលើមូលដ្ឋានជាក់ស្ដែងក្នុងភូមិសាស្រ្តសង្កាត់របស់ខ្លួន ។
សង្កាត់បានកសាងផែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ជាប្រចាំ ទៅតាមតម្រូវការជាអាទិភាពរបស់ប្រជាជននៅក្នុងមូលដ្ឋានដោយយកចិត្តទុកដាក់ លើវិស័យធំៗ ទាំង០២រួមមាន ៖
១.១/សេដ្ឋកិច្ច
-បានកសាងផ្លូវបេតុង ជីកប្រឡាយរំដោះទឹក ជួសជុលទំនប់ទឹកប្រៃ ដាក់លូ និងជួសជុលទ្វារទឹក ដែលជាការរួមចំណែក សម្រួលដល់ការធ្វើដំណើរ ក្នុងការដឹកជញ្ជូន និងកាត់បន្ថយការចំណាយ របស់ ប្រជាជនបានមួយកំរិត និងជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស ទៅមកសាលារៀន បានងាយស្រួល។
-បានកសាងផ្លូវបេតុងអាមេសរុបចំនួន ០៦ខ្សែមានប្រវែងសរុប ១៣៧៣ម៉ែត្រ ជាថវិកាមូលនិធិសង្កាត់។
-បានកសាងផ្លូវបេតុងអាមេសរុបចំនួន ០៧ខ្សែ មានប្រវែងសរុប ៦១៣១ម៉ែត្រ ជាថវិការដ្ឋបាលខេត្ត ។
-បានកសាងផ្លូវបេតុងអាមេសរុបចំនួន ០១ខ្សែ មានប្រវែងសរុប ១២០ម៉ែត្រ ជាថវិការដ្ឋបាលក្រុង ។
-បានជីកប្រឡាយអមសងខាងផ្លូវសរុបចំនួន ៨៧៧ម៉ែត្រ ជាថវិកាសប្បុរសជន។
-បានដាក់លូមូល ចំនួន ១៨៦ម៉ែត្រ ជាថវិការប្រជាពលរដ្ឋ ។
១.២/សង្គមកិច្ច
-បានបើកថ្នាក់អក្ខរកម្មចំនួន ០២ថ្នាក់ សម្រាប់អោយ ប្រជាពលរដ្ឋ ដែលជាអក្ខរជនមួយចំនួន ចូលរៀន ដើម្បី ក្រេបយកចំណេះដឹង។
-បានផ្តល់សេវាសុខភាព ដោយចាក់ថ្នាំបង្ការជម្ងឺ ៧មុខអោយដល់ស្រ្តី និងកុមារបានគ្រប់ភូមិ ព្រមទាំង បានបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តសុខភាពភូមិ ដើម្បីចុះទៅអប់រំ និងថែទាំអ្នកជម្ងឺរ៉ាំរ៉ៃ អ្នកផ្ទុកមេរោគអេដស៍ ក្នុងបំណងលើកទឹកចិត្តដល់អ្នកជម្ងឺ។
-បានសហការជាមួយមន្ទីរសុខាភិបាលខេត្ត ជ្រើសរើសក្រុមសុខភាពភូមិបានគ្រប់ភូមិ។
-បានចុះចែកអំណោយគ្រឿងឧបភោគ បរិភោគ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ បានចំនួន ៥៨គ្រួសារ។
-បានផ្តល់កាតវីងជូនស្រ្តីមានផ្ទៃពោះ ជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ បានចំនួន៥៥នាក់។
-បានផ្តល់ និងផ្ទៀងផ្ទត់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រតាមរយៈប័ណ្ណសមធម៌ ក្នុងកំឡុងពេលជំងឺកូវីដ១៩ បានចំនួន៣១០ប័ណ្ណ។
-ក្នុងកំឡុងពេលជំងឺកូវីដ១៩ រដ្ឋបាលសង្កាត់បានយកអំណោយជាគ្រឿងបរិភោគ និងថវិកា ជូនដល់គ្រួសារ អ្នកមានវិជ្ជមានកូវីដ១៩ និងអ្នកធ្វើចត្តាឡីស័កតាមផ្ទះ បានចំនួន៣៨គ្រួសារ។
-បានជួយឧបត្ថម្ភដល់គ្រួសារស្លាប់ដោយសារជំងឺកូវីដ១៩ បានចំនួន០៤គ្រួសារ។
-បានផ្តល់ធុងទឹកដល់គ្រួសារក្រីក្រ នៅក្នុងមូលដ្ឋាន បានចំនួន១៥គ្រួសារ។
ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ
-ក្នុងការអនុវការងាររបស់ ក្រុមប្រឹក្សាអាណត្តិទី៤ បានខិតខំបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងរយៈពេល០៥ ឆ្នាំនេះ យ៉ាងណាក្តី ក៏នៅមានបញ្ហាប្រឈម ក្នុងអនុវត្តការងារដ្ឋបាលសង្កាត់ដែលមានដូចជា ៖
-ប្រជាពលរដ្ឋមិនទាន់យល់ដឹងអំពីសារសំខាន់នៃការចុះបញ្ជីអត្រានុកូលដ្ឋានអោយកូនគ្រប់ៗគ្នា។
-នៅមានអំពើហិង្សាក្នុងគ្រួសារកើតឡើងនៅក្នុងសង្កាត់។
-មានប្រជាពលរដ្ឋចំណូលស្រុកច្រើនធ្វើអោយពិបាកក្នុងគ្រប់គ្រងទិន្នន័យ។
-នៅមានការសេពគ្រឿងញៀន និងជួញដូរគ្រឿងញៀនក្នុងសង្កាត់។
-នៅមានប្រជាពលរដ្ឋមួយចំនួន ចោលសំរោមពាសវាលពាសកាល។
-នៅមានល្បែងស៊ីសងក្នុងមូលដ្ឋាន។
-នៅខ្វះបណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតប្រើប្រាស់។
-ការទំលាក់ឥណទានពីថ្នាក់រដ្ឋ នៅមានកំរិត មិនទាន់សមស្របទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍គម្រោងនានា ក្នុងសង្កាត់។

សំណូមពរ ៖
ជាមួយគ្នា និងបញ្ហាប្រឈមនោះដែរ ក្រុមប្រឹក្សានៃអាណតិ្តទី៤ បានដាក់ចេញនូវសំណូមពរ ដើម្បីធ្វើអោយ ការអនុវត្តការងារ ទាំងផ្នែករដ្ឋបាល និងផ្នែកសន្តិសុខក្នុងមូលដ្ឋាន ប្រព្រឹត្តិទៅដោយរលូន ជូនប្រជាពលរដ្ឋ មានដូចខាងក្រោម ៖
-បើកវគ្គផ្សព្វផ្សាយស្តីពីសារសំខាន់នៃការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ។
-បង្ការទប់ស្តាក់ និងជួយជំរុញកុំមានអំពើហិង្សាក្នុងគ្រួសារកើតឡើងបន្តទៀត។
-ចាត់វិធានការយ៉ាងតឹងរឹងបំផុតសំរាប់អ្នកសេព និងអ្នកជួយដូរគ្រឿងញៀន។
-បន្តផ្សព្វផ្សាយច្បាប់ភូមិឃុំមានសុវត្តិភាព ។

-សូមអោយសមត្ថិកិច្ចពាក់ព័ន្ឋចុះតាមមូលដ្ឋានពិនិត្យ និងអន្តរាគមន៍បន្ត។
-ដាក់ស្លាកសញ្ញាហាមចោលសំរាមតាមទីសាធារណៈ និងទីប្រជុំជន។
-ដាក់ពិន័យទៅជនណាដែលមិនគោរពតាមការណែនាំ និងចោលសំរាមពាសវាលពាសកាល។
-សូមអោយមានបណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតប្រើប្រាស់គ្រប់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។
-សំណូមពរអោយរាជរដ្ឋាភិបាលទំលាក់ឥណទានសំរាប់អភិវឌ្ឍន៏ក្នុងមូលដ្ឋានសមស្របនឹងតម្រូវការ ជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

១.១.ស្ថិតិប្រជាពលរដ្ឋ ៖ គ្រួសារសរុប ១៤១០ គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ១២៦៦គ្រួសារ គ្រួសារបណ្តោះអាសន្ន ១៤៤គ្រួសារ ប្រជាពលរដ្ឋសរុប ៦២៥០នាក់ ប្រជាពលរដ្ឋជាស្រ្តី ២៩២៦នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ៣៦៩៤នាក់ ប្រជាពលរដ្ឋចំណាកស្រុក ៨៦ នាក់។
សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ មេឃុំ ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ មេភូមិ ២នាក់ ស្រ្តី ១នាក់ អនុប្រធានភូមិ ២នាក់ សមាជិកភូមិ ២នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ១នាក់។
១.៣. ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១០ លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ២៥ និងលិខិតដែលបានទទួល ចំនួន ៣៥)។
-ឆ្នាំ២០១៨ (លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ៤០ និងលិខិតដែលបានទទួល ចំនួន ៤៨)។
-ឆ្នាំ២០១៩ (លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ៥៥ និងលិខិតដែលបានទទួល ចំនួន ៤៩)។
-ឆ្នាំ២០២០ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៤ លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ៦៩ និងលិខិតដែលបានទទួល ចំនួន ៥២)។
-ឆ្នាំ២០២១ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២ លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ៤៦ និងលិខិតដែលបានទទួល ចំនួន ៤៩)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១៦ លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ២៣៥ និងលិខិតដែលបានទទួល ចំនួន ២៣៣)។
១.៤ កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២លើក កិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឹក្សា ២លើក កិច្ចប្រជុំ គ.ក.ន.ក. ៦លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៥លើក កិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឹក្សា ២លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៧លើក កិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៧លើក កិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៤លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៤លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២៥លើក កិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំ គ.ក.ន.ក. ៥៤លើក)។

១.៥ គម្រោងវិនិយោគ ដែបលមានសន្យាគាំទ្រថវិកាសង្កាត់
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៦១.៥៧លានរៀល និងផ្នែកសង្គមកិច្ច ៩គម្រោង តម្លៃ ៣.២០លានរៀល)។

-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៦៨.៦៨លានរៀល និងផ្នែកសង្គមកិច្ច ៩គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៩០.៧៣លានរៀល និងផ្នែកសង្គមកិច្ច ៩គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ២១២.៧៦លានរៀល និងផ្នែកសង្គមកិច្ច ៩គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៦៧.៩៥លានរៀល និងផ្នែកសង្គមកិច្ច ៩គម្រោង តម្លៃ ៣.២០លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៥គម្រោង តម្លៃ ៦០១.៦៩លានរៀល និងផ្នែកសង្គមកិច្ច ៤៥គម្រោង តម្លៃ ១៦លានរៀល)។
១.៦ គម្រោងវិនិយោគ ដែលបានអនុវត្តជាក់ស្តែង
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៧៥.៤៦លានរៀល និងផ្នែកសង្គមកិច្ច ៩គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៦៧.៨០លានរៀល និងផ្នែកសង្គមកិច្ច ៩គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៩០.២៦លានរៀល និងផ្នែកសង្គមកិច្ច ៩គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១១៦.៥០លានរៀល និងផ្នែកសង្គមកិច្ច ៩គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៦៧.៩៥លានរៀល និងផ្នែកសង្គមកិច្ច ៩គម្រោង តម្លៃ ៣.២០លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៥គម្រោង តម្លៃ ៥១៧.៩៨លានរៀល និងផ្នែកសង្គមកិច្ច ៤៥គម្រោង តម្លៃ ១៦លានរៀល)។
១.៧ ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ១៤៦.៩២លានរៀល ចំណូលជាក់ស្តែង ១៤០.៤៨លានរៀល ស្មើ ៩៥ភាគរយ) និង(ចំណាយអនុម័ត ១៤៦.៩២លានរៀល ចំណូលជាក់ស្តែង ១៣០.៣៨លានរៀល ស្មើ ៨៨ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ១៦៥.៧៣លានរៀល ចំណូលជាក់ស្តែង ១៦០.១៧លានរៀល ស្មើ ៩៦ភាគរយ) និង(ចំណាយអនុម័ត ១៦៥.៧៣លានរៀល ចំណូលជាក់ស្តែង ៨៧.១៨លានរៀល ស្មើ ៥២ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ២៦១.៣៨លានរៀល ចំណូលជាក់ស្តែង ១៨៨.៩៨លានរៀល ស្មើ ៧២ភាគរយ) និង(ចំណាយអនុម័ត ២៦១.៣៨លានរៀល ចំណូលជាក់ស្តែង ១៥៦.៦៣លានរៀល ស្មើ ៥៩ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៤១៧.៥២លានរៀល ចំណូលជាក់ស្តែង ២៦៦.៧៩លានរៀល ស្មើ ៦៣ភាគរយ) និង(ចំណាយអនុម័ត ៤១៧.៥២លានរៀល ចំណូលជាក់ស្តែង ១៩៩.៦៧លានរៀល ស្មើ ៤៧ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៣៤៨.៧២លានរៀល ចំណូលជាក់ស្តែង ៣០៤.៧៥លានរៀល ស្មើ ៥៨ភាគរយ) និង(ចំណាយអនុម័ត ៣៤៨.៧២លានរៀល ចំណូលជាក់ស្តែង ១៣៥.៥០លានរៀល ស្មើ ៣៨ភាគរយ)។
*សរុប (ចំណូលអនុម័ត ១,៣៤០.២៧លានរៀល ចំណូលជាក់ស្តែង៩៦១.៧៥លានរៀល ស្មើ ៦៨ភាគរយ) និង(ចំណាយអនុម័ត ១,៣៤០.២៧លានរៀល ចំណូលជាក់ស្តែង ៧០៩.៣៧លានរៀល ស្មើ ៥២ភាគរយ)។
១.៨ ការអនុវត្តទ្រព្យសម្បត្តិ (ពត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ឋទី៣)
-ឆ្នាំ២០១៧ ទ្រព្យសម្បត្តិសរុប ៣៤។

-ឆ្នាំ២០១៨ ទ្រព្យសម្បត្តិសរុប ៣៤។
-ឆ្នាំ២០១៩ ទ្រព្យសម្បត្តិសរុប ៣៥។
-ឆ្នាំ២០២០ ទ្រព្យសម្បត្តិសរុប ៣៦។
-ឆ្នាំ២០២១ ទ្រព្យសម្បត្តិសរុប ៣៧។
១.៩ ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ៨វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៩នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ៦វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១២នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ៥វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៨នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ៨វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៧នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ៧វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៦នាក់។
*សរុប វគ្គសិក្សា ៣៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៤២នាក់។
១.១០.សកម្មភាពសេវាសង្គម
-គ្រួសារងាយរងគ្រោះដែលសង្កាត់ចុះកំណត់អត្តសញ្ញាណ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៣៩៤)។
-ស្រី្តរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារដែលទទួលការគាំទ្រពីសង្កាត់ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៨)។
១.១១ ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ២៦)។
-ករណីដែលបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១០)។
១.១២ ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ៦៦ សំបុត្របញ្ជាក់កំណើត ១៤៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៥ សំបុត្រអាពាហ៍ពិពាហ៍ ១៤ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១០ សំបុត្រមរណភាព ២៣ សេចក្ដីចម្លងសំបុត្រមរណភាព ២០)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ៧៣ សំបុត្របញ្ជាក់កំណើត ១៦៨ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣០ សំបុត្រអាពាហ៍ពិពាហ៍ ៩ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ២០ សំបុត្រមរណភាព ១២ សេចក្ដីចម្លងសំបុត្រមរណភាព ២០)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ៦៨ សំបុត្របញ្ជាក់កំណើត ១២៣ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៤៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៥ សំបុត្រអាពាហ៍ពិពាហ៍ ៥ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១០ សំបុត្រមរណភាព ៤ សេចក្ដីចម្លងសំបុត្រមរណភាព ១០)។ឮ
-ឆ្នាំ២០២០ (សំបុត្រកំណើត ១៣៤ សំបុត្របញ្ជាក់កំណើត ១២៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៧៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៩៥ សំបុត្រអាពាហ៍ពិពាហ៍ ២០ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៤៥ សំបុត្រមរណភាព ១៥ សេចក្ដីចម្លងសំបុត្រមរណភាព ៣០)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ១៩៤ សំបុត្របញ្ជាក់កំណើត ១៤៣ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៧៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៥៥ សំបុត្រអាពាហ៍ពិពាហ៍ ១១ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ២០ សំបុត្រមរណភាព ២៣ សេចក្ដីចម្លងសំបុត្រមរណភាព ២៥)។
*សរុប (សំបុត្រកំណើត ៥៣៥ សំបុត្របញ្ជាក់កំណើត ៧០៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៤០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២២០ សំបុត្រអាពាហ៍ពិពាហ៍ ៥៩ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១០៥ សំបុត្រមរណភាព ៧៧ សេចក្ដីចម្លងសំបុត្រមរណភាព ១០៥)។
១.១៣ ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១១៩ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះ អ្នកបោះឆ្នោត ៣០ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១៨៥៩នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៦០ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១៩១៩នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៦ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះ អ្នកបោះឆ្នោត ៩ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១៩១៧នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២៤១ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២១៥៨នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៦៩ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះ អ្នកបោះឆ្នោត ៣៩ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២៣៩១នាក់)។
១.១៤ ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៧ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២៩៦ និងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ២៥៣,០០០រៀល)។
-ឆ្នាំ២០១៨ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣០៨ និងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៣២៥,០០០រៀល)។
-ឆ្នាំ២០១៩ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៥៦៧ និងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ២២៥,០០០រៀល)។
-ឆ្នាំ២០២០ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៦៥២ និងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៣៥០,០០០រៀល)។
-ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៧៦៨ និងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ២៥៥,០០០រៀល)។
*សរុប (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២៥៩១ និងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១,៥០៨,០០០រៀល)។
១.១៥ ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
យោងតាមអនុសាសន៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវ ភូមិ ឃុំមានសុវត្ថិភាព ប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ បានសហការយ៉ាងសកម្មជាមួយប្រជាការពារនៅក្នុងសង្កាត់ ក៏ដូចជា សហការជាមួយរដ្ឋបាលសង្កាត់ ព្រមទាំងប្រជាពលរដ្ឋ បានសំរេចលទ្ឋផលជាផ្លែផ្កា ដូចខាងក្រោម ៖
១-បង្រ្កាបបទល្មើសរំលោភ ចំនួន ០១ លើក។

២-បង្រ្កាបបទល្មើសបង្កររបួសស្នាម ចំនួន ១១ លើក។
៣-បង្រ្កាបបទល្មើសលួច ចំនួន ០៥ លើក។
៤-ដោះស្រាយករណីអំពើហិង្សាក្នុងគ្រួសារ ចំនួន ៤០ លើក។
៥-ណែនាំអប់រំដល់ជនល្មើសដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់ឆក់ត្រី ចំនួន ០៧ លើក។
៦-ណែនាំអប់រំដល់ប្រជាពលរដ្ឋដែលលែងល្បែងស៊ីសង ចំនួន ១០ លើក។
៧-បញ្ជូនជនល្មើសដែលជួញដូរ និងសេពគ្រឿងញៀន ចំនួន ០៣ លើក។
ក្នុងនោះដែលសង្កាត់បានសហការជាមួយប៉ុស្តិ៍នគរបាល បានដាក់ចេញទិសដៅបនែ្ថមទៀត ដូចជា.
-ខិតខំពង្រឹងភូមិ.សង្កាត់អោយមានសុវត្តិភាព
-ខិតខំដោះស្រាយ និងសម្របសម្រួលជូនដល់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា
-បង្រ្កាបបទល្មើសនានានៅក្នុងសង្កាត់
-សហការជាមួយប្រជាការពារ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ
១.១៦ ការងារសេដ្ឋកិច្ច សង្គមកិច្ច
នៅក្នុងសង្កាត់ស្ទឹងវែងមានប្រជាជន ចំនួន ១៤១០គ្រួសារ ប្រកបរបរកសិកម្មជាចំបង ៧៥គ្រួសារ ក្នុង នោះចំនួនគ្រួសារធើ្វស្រែជាចំបង ៣៥គ្រួសារ ដាំដំណាំរួមផ្សំជាចំបង ៤០គ្រួសារ មុខរបរនេសាទជាចំបង ១០១គ្រួសារ មានមុខរបរចិញ្ចឹមសត្វ៣៥គ្រួសារ មុខរបរចំបងពីអនុផលពីព្រៃឈើ ១០គ្រួសារ មានមុខរបរធើ្វសិប្បកម្មជាចំបង០៦គ្រួសារ ប្រកបមុខរបរ សេវាកម្មជាចំបង ក្នុងនោះ៣០៥គ្រួសារ ប្រកបមុខរបរជំនួញ៣៥គ្រួសារ ប្រកបមុខរបរជាង ១៣គ្រួសារ មុខរបរដឹកជញ្ជូន០៣គ្រួសារ ប្រកបមុខរបរសេវាកម្មផ្សេងៗ ៥៥គ្រួសារ។ នៅក្នុងសង្កាត់ប្រជាពលរដ្ឋប្រកបមុខរបរចំរុះមាន ៣០១គ្រួសារ ជាកម្មកររោងចក្រកាត់ដេរមាន ៣៩៦គ្រួសារ ប្រជាជនទាំងនេះមួយចំនួនបានទៅធើ្វការនៅក្រៅប្រទេស ដូចជាប្រទេសថៃ មួយចំនួនទៀតធើ្វជាកម្មករសំណង់។
ចំពោះការអប់រំគឺជាតំរូវការបន្ទាន់ និងចាំបាច់សំរាប់ការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្កាត់ សំរាប់ការវិនិយោគទៅថ្ងៃអនាគត ។ ប៉ុន្តែស្ថានភាពអប់រំក្នុងសង្កាត់នៅមិនទាន់បានល្អប្រសើរនៅឡើយ ដោយសារនៅក្នុងសង្កាត់មានសាបឋមសិក្សាចំនួន០២ខ្នង ស្មើនឹង១១បន្ទប់ មានគ្រួចំនួន០៩នាក់ កុមារអាយុ៦ដល់១១ឆ្នាំមិនបានទៅរៀនមានចំនួន១០នាក់ កុមារអាយុពី១២ដល់១៤ឆ្នាំមិនបានចូលរៀនចំនួន១២នាក់ និងអ្នកមិនចេះអក្សរភាគច្រើនអាយុពី២៥ដល់៦០ឆ្នាំមានចំនួន២៣៧នាក់។ ដោយហេតុចង់អោយកុមារគ្រប់ៗគ្នាបានចូលរៀន ក្រុមប្រឹក្សាសង្កាត់មានគំរោងអប់រំដល់មាតាបិតាកុមារអោយយល់ដឹងពីសារះសំខាន់នៃការសិក្សា។
ទោះបីជារដ្ឋបាលសង្កាត់បានអនុវត្តគម្រោង ក្នុងរយៈ០៥ឆ្នាំនេះ ជួបនឹងផលពិបាកខ្លះៗមែនពិត តែ ក្រុមប្រឹក្សាអាណត្តិទី៤ បានខិតខំយកចិត្តទុកដាក់អស់កំលាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន អោយ ទៅនឹងយុទ្ឋសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលដាក់ជាបន្តបន្ទាប់មានដូចជា ៖ បានកសាងផ្លូវបេតុង ជីកប្រឡាយ ដាក់លូរំដោះទឹក និងជួសជុលទ្វារទឹក ក្នុងភូមិដែលជាការរួមចំណែក បានសម្រួលដល់ការធ្វើដំណើរ ក្នុងការដឹកជញ្ជូន និងកាត់បន្ថយការចំណាយរបស់ប្រជាជនបានមួយកំរិត និងជួយសម្រួលដល់ការធ្វើដំណើរ របស់សិស្សានុសិស្ស ទៅមកសាលារៀនបានងាយស្រួល។
១.១៧ ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
គោលដៅក្នុងការការពារអភិរក្ស និងប្រើបា្រស់ប្រកបដោយចីរភាព នូវធនធានធម្មជាតិទាំងអស់ រួមទាំង ជីវះចំរុះ គឺមិនគ្រាន់តែត្រូវរក្សាកេរិ៍តំណែលធម្មជាតិប៉ុណោះទេ ប៉ុនែ្តត្រូវលើកកំពស់ចីរភាពបរិស្ថាននិងត្រូវរួមចំណែកធើ្វអោយមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពការកាត់បន្ថយភាពក្រីក្រ និងលើកកំពស់ការរស់នៅរបស់សហគមន៍ជនបទផងដែរ។ ក្រៅពីនេះតំបន់ ធម្មជាតិគួរត្រូវបានជំរុញលើកទឹកចិត្តអោយក្លាយទៅជាគោលដៅដែលអាចទាកក់ទាញទេសចរណ៍ធម្មជាតិ ដែលនាំមកនូវផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ការប្រើបា្រស់ធនធានធម្មជាតិលើសលុបជាលទ្ឋផលនាំអោយមាន នូវសំពាធទៅលើតំបន់ការពារទស្សនីយភាព នៃទេសភាពដ៏ស្រស់ស្អាត។
១.១៨ ការងារសហការជាមួយអង្គភាពពាក់ព័ន្ឋ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
ការទំនាក់ទំនងជាមួយអង្គការពាក់ព័ន្ឋ អង្គភាពនានា និងផ្នែកឯកជន គឺជាផ្នែកមួយយ៉ាងសំខាន់បំផុតក្នុងការ អភិវឌ្ឍន៍ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ទាំងមូល ដូច្នេះហើយទើបសង្កាត់ បានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាព អង្គការនានា និងផ្នែកអែកជន អោយមានតម្លាភាព និងយូរអង្វែង។
ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ
២.១ បញ្ហាប្រឈម និងសំណើដំណោះស្រាយ
១-មានការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ក្នុងសង្កាត់ ស្នើអោយមានការផ្សព្វផ្សាយបន្ថែមអំពីច្បាប់ទប់ស្កាត់ ចំពោះអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងសហការជាមួយសមត្ថិកិច្ចចុះបង្ក្រាប។
២-នៅមានអំពីអំពើហិង្សាក្នុងគ្រួសារកើតឡើង ស្នើផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ អោយយល់ដឹងអំពីច្បាប់ ការប្រើអំពើហឹង្សាក្នុងគ្រួសារ។
៣-នៅមានល្បែងស៊ីសងក្នុងមូលដ្ឋាន ស្នើផ្សព្វផ្សាយច្បាប់ភូមិឃុំមានសុវត្តិភាពបន្ថែម និងអោយសមត្ថិកិច្ច ពាក់ព័ន្ឋចុះតាមមូលដ្ឋានពិនិត្យ និងអន្តរាគមន៍បន្ត។
៤-នៅមានចោរលួច ស្នើចាប់ជនល្មើសបានចាត់ការតាមច្បាប់ និងបង្ក្រាប និងទប់ស្កាត់បន្ត។
៥-នៅមានគ្រោះថ្នាក់ចរាចរណ៍ ស្នើផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងដាក់ស្លាកសញ្ញានៅតាមចំណុច សំខាន់ៗ ក្នុងសង្កាត់។

៦-នៅមានប្រជាពលរដ្ឋចោលសំរាមពាសវាលពាសកាល ស្នើដាក់សញ្ញាហាមចោលសំរាម និងដាក់ពិន័យ លើជនដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរ។
៧-បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតមិនទាន់បានតភ្ជាប់ដល់គ្រប់ខ្នងផ្ទះរបស់
ប្រជាពលរដ្ឋ ស្នើបន្តស្នើសុំក្រុមហ៊ុនអោយតបណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់ខ្នងផ្ទះរបស់ ប្រជាពលរដ្ឋ។
៨-នៅមានការសាសង់លើចំណីផ្លូវ ស្នើចុះណែនាំទប់ស្កាត់ និងធ្វើសណ្តាប់ធ្នាប់ជាប្រចាំ។
២.២ យោបបល់ និងសំណូមពរ
ដោយក្នុងមូលដ្ឋានសង្កាត់ស្ទឹងវែង ក្នុងរយៈពេល២.៣ឆ្នាំមកនេះ មានប្រជាពលរដ្ឋចំណូលថ្មី ច្រើនគួរអោយកត់សំគាល់ហេតុដូចនេះរដ្ឋបាលសង្កាត់សូមស្នើសុំរាជរដ្ឋាភិបាលបង្កើនវិភាជន៍ថវិកា ដើម្បី អភិវឌ្ឍន៍ អោយបានសមស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ៕
ថ្ងៃចន្ទ ៩ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ April 25, 2022

អត្ថបទទាក់ទង