រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរពេទ្យង្អែកខេត្តកោះកុង បានរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត (CME )ប្រចាំសប្តាហ៍ ដែលធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត ឯកទេស អ៊ុំ វ័ណធារ៉ា ប្រធានផ្នែកពិគ្រោះជំក្រៅនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង អំពីប្រធានបទ ជំងឺធ្លាក់ទឹកចិត្ត (Depression)

មន្ទីរពេទ្យង្អែកខេត្តកោះកុង បានរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត (CME )ប្រចាំសប្តាហ៍ ដែលធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត ឯកទេស អ៊ុំ វ័ណធារ៉ា ប្រធានផ្នែកពិគ្រោះជំក្រៅនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង អំពីប្រធានបទ ជំងឺធ្លាក់ទឹកចិត្ត (Depression) ដែលត្រូវនឹងបរិបទជំងឺកូវី១៩នេះមានមនុស្សជាច្រើនបានជួបនូវវិបត្តិហិរញ្ញវត្ថុ វិបត្តិគ្រួសារ និងសង្គម…។ល។ ដែលជាមូលហេតុចម្បងមួយធ្វើឱ្យឈានទៅរកវិបត្តិផ្លូវចិត្ត ជំងឺធ្លាក់ទឹកចិត្ត…។
ម្យ៉ាងទៀតការធ្វើបទបង្ហាញនេះដើម្បីរំលឹក និងចែករំលែកចំនេះដឹងដល់គ្នាទៅវិញទៅមកទាក់ទងនឹងការអភិវឌ្ឍន៍បច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ ក្នុងគោលដៅបង្កើន និងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការថែទាំ ព្យាបាលក្នុងមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជាទីទំនុកចិត្តដល់ប្រជាពលរដ្ឋ៕
ថ្ងៃសៅរ៍ ៧ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ April 23, 2022

អត្ថបទទាក់ទង