ស្រុកកោះកុង៖ ថ្ងៃព្រហស្បតិ៍ ៥ រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរងស្រុក និងជាអនុប្រធានក្រុមការងារសម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង តំណាង លោកអភិបាលស្រុក និងជាប្រធានក្រុមការងារសម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង អញ្ជើញជាអធិបតីវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចប្រតិបត្តិការមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដល់អ្នកអនុវត្តន៍សំខាន់ៗនៅថ្នាក់ឃុំ ដែលរៀបចំដោយក្រុមការងារសម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង
មានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកកោះកុង។
សមាសភាពចូលរួមមាន គ្រូបង្គោលថ្នាក់ខេត្ត គ្រូបង្គោលថ្នាក់ស្រុក មេឃុំ ជំទប់១ ស្មៀនឃុំ និង អ.ក.ន.ក ទាំងបួនឃុំ នៃស្រុកកោះកុង។