រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សេង គីមហ៊ូន ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកកោះកុង បានចូលវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធគាំពារសង្គមគោលបំណងយល់ដឹងអំពីប្រព័ន្ធគាំពារសង្គមដើម្បីជាមូលដ្ឋានក្នុងការគាំទ្រគោលនយោបាយ និងអនុវត្តន៍កម្មវិធីគាំពារសង្គម រយ:ពេល០២ថ្ងៃ នៅខេត្តតាកែវ

ស្រុកកោះកុង៖ ថ្ងៃព្រហស្បតិ៍ ៥ រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដោយមានការចាត់តាំងពី លោក​អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង លោកស្រី សេង គីមហ៊ូន ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកកោះកុង បានចូលវគ្គបណ្តុះបណ្តាល ស្តីពី ប្រព័ន្ធគាំពារសង្គម រយៈពេល០២ថ្ងៃ ចាប់ថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២២ នៅសាលាខេត្ត តាកែវ។

គោលបំណង នៃវគ្គបណ្តុះបណ្តាល​នេះ គឺដើម្បី​យល់ដឹងអំពីប្រព័ន្ធគាំពារសង្គមដើម្បីជាមូលដ្ឋានក្នុងការគាំទ្រគោលនយោបាយ និងអនុវត្តន៍កម្មវិធីគាំពារសង្គម ដែលផ្តោតទៅលើ÷
-ភាពក្រីក្រនិងភាពងាយរងគ្រោះ និងសាវតាចំពោះកិច្ចគាំពារសង្គមនៅកម្ពុជាប្រភេទនៃគាំពារសង្គម កម្មវិធីគាំពារសង្គមនៅកម្ពុជានិងក្របខណ្ឌ័គោលនយោបាយជាតិគាំពារសង្គមនៅកម្ពុជា (NSPPF ១០១៦-២០២៥)
-ការកំណត់ពីអ្នកទទួលផលនិងកំណត់ក្រុមគោលដៅ(អ្នកមានប័ណ្ណសមធម៌)
-វិធីសាស្រ្តបើកសាច់ប្រាក់និងយន្តការផ្ទេរសាច់ប្រាក់និងប្រពន្ធ័គ្រប់គ្រងព័ត៌មានសេដ្ឋកិច្ចគាំពារសង្គមនៅកម្ពុជាការតាមដាននិងវាយតម្លៃ ការគ្រប់គ្រងករណីនិងយន្តការបណ្តឹងតវ៉ា។

អត្ថបទទាក់ទង