រសៀលថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ លោក យិន យួត ជំទប់ទី១ និងលោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំអាជ្ញាធរភូមិ សហការជាមួយក្រុមការងារស្រុក រួមជាមួយប្រជាពលរដ្ឋក្នុងភូមិ បានចុះតម្លើងអំពូលសូឡាដំណើរការដោយពន្លឺព្រះអាទិត្យតាមបណ្តោយផ្លូវបេតុងចូលទៅក្លោងទ្វាវិទ្យាល័យបូទុមសាគរ ចំនួន៥អំពូល ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន តាមរយៈការគៀងគររបស់លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុក ដោយត្រូវបានទទួលការសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋ ព្រោះទីតាំងទាំងនោះធ្លាប់តែមានសភាពងងឹតពិបាកក្នុងការធ្វើដំណើរទៅនិងមក ជាងនេះទៅទៀតក៏បញ្ជៀសនូវបទល្មើសផ្សេងៗផងដែរ។
ប្រភពៈរដ្ឋបាលឃុំអណ្តូងទឹក
---------------------------------
ថ្ងៃចន្ទ ១០ កើត ខែចេត្រ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២
April 11, 2022