រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុងបានសហការជាមួយក្រុមការងារនាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយមដឹកនាំដោយលោក ផាន សុភី ប្រធានការិយាល័យថែទាំឧបករណ៍ និងសម្ភារ នៃនាយកដ្ឋានឧតុនិយមបានចុះធ្វើការជួសជុល និងថែទាំស្ថាននីយ៍ ឧតុនិយមនៅតាមបណ្តាស្រុកមួយចំនួននៅក្នុងខេត្តកោះកុងរួចរាល់ជាស្ថាពរ

នៅថ្ងៃទី០៨ដល់ថ្ងៃទី១១ខែមេសា ឆ្នាំ២០២២ មន្ត្រីរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុងបានសហការជាមួយក្រុមការងារនាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយមដឹកនាំដោយលោក ផាន សុភី ប្រធានការិយាល័យថែទាំឧបករណ៍ និងសម្ភារ នៃនាយកដ្ឋានឧតុនិយមបានចុះធ្វើការជួសជុល ថែទាំស្ថាននីយ៍ ឧតុនិយម និងប៉ុស្តិ៍តម្រងទឹកភ្លៀង រួមមានស្រុកស្រែអំបិល ស្រុកគិរីសាគរ ស្រុកបូទុមសាគរ ស្រុកថ្មបាំង ស្រុកកោះកុង និងក្រុងខេមរភូមិន្ទ បានរួចរាល់ជាស្ថាពរ។

អត្ថបទទាក់ទង