/ / /

រដ្ឋបាលស្រុកបានបើកិច្ចប្រជុំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០០៨/២២ ស.ណ.ន ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ស្ដីពីការរៀបចំបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស២០២២ និងផ្សព្វផ្សាយអំពីបរិស្ថាននៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ

រដ្ឋបាលស្រុកបានបើកិច្ចប្រជុំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០០៨/២២ ស.ណ.ន ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ស្ដីពីការរៀបចំបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស២០២២ និងផ្សព្វផ្សាយអំពីបរិស្ថាននៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងស្រុក លោកនាយក រដ្ឋបាលស្រុក លោក មេបញ្ជាការ បញ្ជាការរងកងកម្លាំប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានការិយាល័យទាំង១៣នៃរដ្ឋបាលស្រុក នាយក នាយករង ឧទ្យានជាតិបូទុមសាគរនាយក នាយករងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង នាយផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក នាយផ្នែករដ្ឋបាលជលផល អាជ្ញាធរឃុំទាំង៤ អាជ្ញាធរភូមិទាំង២១ គណៈកម្មការអាចារ្យវត្ត លោកនាយកវិទ្យាល័យថ្មស និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៤៨ក្នុងភូមិជីមាល និងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក។នៅក្នុងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះដែរលោក អភិបាលស្រុកបានមានមតិថា៖

  ១.សូមបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវជាតិ៤៨ ក៏ដូចជានៅតាមភូមិ ទីវត្តអារាម សូមជួយរក្សាអនាម័យបរិស្ថានឱ្យបានស្អាតទាំងអស់ ហើយរដ្ឋបាលស្រុកនឹងធ្វើការប្រឡងប្រណាំងទៅលើប្រជាពលរដ្ឋ តាមទីវត្តអារាម ដែលបានអនុវត្តបានល្អមានការទុកដាក់បែងចែកសំរាមឱ្យបានត្រឹមត្រូវបានល្អទៅតាមប្រភេទសំរាមយកទៅកែច្នៃរបាន កាកសំណល់សរីរាង្គដែលអាចរលួយ និងសំរាមផ្សេង ៗទៀត ទុកដាក់បានត្រឹមត្រូវរដ្ឋបាលស្រុកជាអ្នកចេញថ្លៃភាស៊ីប្រចាំខែឱ្យ

  ២.សូមបងប្អូនប្រជាពលរដ្ឋសំអាតអនាម័យតាមផ្ទះរៀងខ្លួនឱ្យស្អាត និងដាក់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជាតាមផ្ទះដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

  ៣.សូមតាមទីវត្តអារាមបង្កើតល្បែងប្រជាប្រិយដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានទៅលេងកំសាន្ត និងមានការតាំងលក់ដូរដែលជាផលិតផលនៅក្នុងភូមិឃុំស្រុកជារបស់យើង

  ៤.បន្ទាប់ពីការរៀបចំពិធីចូលឆ្នាំសំណូមពរដល់ លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសូមជួយរៀបចំការពារសន្តិសុខសណ្ដាប់ធ្នាប់តាមទីវត្តអារាម និងទីប្រជុំជន

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃអង្គារ ៤ កើត ខែចេត្រ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២

ខែមេសា 5, 2022

ឆេងម៉េង (Tomb-Sweeping Day – Qingming Festival)

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    11/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ និងផ្ដល់យោបល់លើសេចក្ដីព្រាង “គោលនយោបាយជាតិស្ដីពីសង្គមកិច្ច”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគន៍ និងលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួមប្រជុំពិភាក្សាពិនិត្យការងារប្រតិភូកម្មចុះបញ្ជីសិប្បកម្មហានិភ័យ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហា​ អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ​ បានអញ្ជើញចូលរួមពិធីឈាបនកិច្ចសព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កាយសំរួម អតីតទីប្រឹក្សាក្រសួងការពារជាតិ និងជាទីប្រឹក្សារាជរដ្ឋាភិបាល

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហាអភិបាល​ នៃគណៈភិបាលស្រុកបូទុមសាគរ​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់