រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌មានក្នុងខេត្ត ចូលជួបសំដែងការគួរសម និងរាយការណ៍ ជូនអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាក្នុងការបំពេញការងាររយៈពេលកន្លងមក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌មានក្នុងខេត្ត ចូលជួបសំដែងការគួរសម និងរាយការណ៍ ជូនអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាក្នុងការបំពេញការងាររយៈពេលកន្លងមក។

ក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ណែនាំ ដល់ក្រុមសារព័ត៍មានទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការផ្សព្វផ្សាយព័ត៌មានពិត អាចជឿទុក ចិត្តបាន ឆាប់រហ័សទាន់ពេលវេលា ពិសេសត្រូវយកចិត្តទុកដាក់ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីសារព័ត៍មាន។ ត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយឱ្យដល់សាធារណជន បានយល់ បានជ្រាបច្បាស់អំពីសកម្មភាពការងារ នានារបស់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាព មួយវិញទៀតសូមអរគុណបងប្អូនទាំងអស់ដែលតែងតែបន្តផ្សព្វផ្សាយសកម្មភាពនានា របស់ថ្នាក់ដឹកនាំខេត្ត។

ថ្ងៃចន្ទ ៣ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ April 4, 2022

អត្ថបទទាក់ទង