រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកោះកុង ចូលរួមវេទិកាគោលនយោបាយអប់រំលើកទី២

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកោះកុង និង ប្រធានការិយាល័យជំនាញ បានចូលរួមវេទិកាគោលនយោបាយអប់រំលើកទី២តាមប្រព័ន្ធអនឡាញ ស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រយៈពេល២ ថ្ងៃ (៤ និង​៥ មេសា ២០២២)។ វេទិកាជជែកពិភាក្សាធំៗចំនួន៦ត្រូវលើកយកមកបង្ហាញ រួមមាន៖

វេទិកាទី ១: ការបំប៉នសមត្ថភាព និងអាកប្បកិរិយាសិស្សនៅសតវត្សទី ២១

វេទិកាទី ២: បរិវត្តកម្មកម្មវិធីសិក្សា ការបង្រៀន និងរង្វាយតម្លៃ

វេទិកាទី ៣: បរិវត្តកម្មការគ្រប់គ្រងសាលារៀន និងសហគមន៍ វេទិកាទី ៤: ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់សម្រាប់សាលារៀន

វេទិកាទី ៥: ការផ្សារភ្ជាប់សមាសធាតុនានានៃប្រព័ន្ធអប់រំសម្រាប់បរិវត្តកម្មនៃអប់រំសតវត្សទី ២១

វេទិកាទី ៦: ដំណើរឆ្ពោះទៅរកប្រព័ន្ធអប់រំដែលមានភាពធន់នឹងហានិភ័យ និងគ្រោះមហន្តរាយ

អត្ថបទទាក់ទង