ថ្ងៃសៅរ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៣:០០នាទីរសៀល លោក កាយ ក្រុង ចៅសង្កាត់ស្ទឹងវែង បានទទួលអាវយឺតចំនួន៣០០អាវ ពីរោងចក្រកាត់ដេរ ខេខេអិន(KKN)នៅតំបន់សេដ្ឋកិច្ចពិសេស ដែលបានផ្តល់ជូនសម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
រដ្ឋបាលសង្កាត់ស្ទឹងវែង សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះហ៊ុនកាត់ដេរ(KKN)ខេត្តកោះកុង និងសូមគោរពជូនពរអោយក្រុមហ៊ុនកាត់ដេរ(KKN)ខេត្តកោះកុង ដំណើរការអាជីវកម្មកាន់តែរីកចំរើនទៅមុខជារៀងរហូត។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#