/ / /

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មាធិកាអនុសាខាកាកបាទក្រហមកម្ពុជាស្រុក តំណាងអោយ លោក ហាក់ ឡេង ប្រធានគណៈកម្មាធិកាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ និងអាជ្ញារភូមិឃុំ ចូលរួមរំលែកទុក្ខគ្រួសារសពលោកស្រី ម៉ូ វឿន ភេទស្រី អាយុ៤៦ ឆ្នាំ ដែលបានទទួលមរណៈភាពដោយសាររន្ទះបាញ់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ដែលរស់នៅភូមិ តាំកន់

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មាធិកាអនុសាខាកាកបាទក្រហមកម្ពុជាស្រុក តំណាងអោយលោក ហាក់ ឡេង ប្រធានគណៈកម្មាធិកាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ និងអាជ្ញារភូមិឃុំ ចូលរួមរំលែកទុក្ខគ្រួសារសពលោកស្រី ម៉ូ វឿន ភេទស្រី អាយុ៤៦ ឆ្នាំ ដែលបានទទួលមរណៈភាពដោយសាររន្ទះបាញ់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ដែលរស់នៅភូមិ តាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

ក្នុងឱកាសនោះ លោកស្រី អ៉ិន សោភ័ណ្ឌ និងក្រុមការងារ បានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះពី លោកជំទាវមិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើក្តីអាណិតអាសូរ  និងការសោកស្តាយយ៉ាងក្រៃលែង ចំពោះគ្រួសារនៃសពដែលបានបាត់បង់ប្រពន្ធជាទីស្រឡាញ់  និងសូមបួងសួងដល់ដួងវិញ្ញាណលោកស្រីបានទៅកាន់ដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ លោកស្រីអនុប្រធានបានផ្តាំផ្ញើដល់ក្រុមគ្រួសារសព  និងលើកទឹកចិត្តឱ្យថែទាំសុខភាព ឱ្យបានល្អ  រក្សាអនាម័យក្នុងការរស់នៅ  ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង  ត្រូវខិតខំតស៊ូ  ដើម្បីប្រកបរបរចិញ្ចឹម ជីវិតរស់នៅបន្តទៅមុខទៀត និង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់  ពិសេសប្រជានេសាទសូមមានស្មារតីប្រុងប្រយ័ត្នខ្ពស់អំពីបាតុភូត ភ្លៀង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗជានិច្ច និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩  ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន  ដើម្បីសេចក្តីសុខ  និងសុភមង្គលក្នុងក្រុមគ្រួសារ។

ថវិកាដែលអនុសាខាចូលរួមរំលែកទុក្ខដល់គ្រួសារសព ចំនួន១០ម៉ឺនរៀល អង្ករ ២៥គីឡូ មី១កេស និងទឹកសុទ្ធ១កេស ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២

March 30, 2022

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    04/06/2026

    ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម វណ្ណា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    ឯកឧត្តមឧត្តមសេនីយ៍ទោ ចាន់ សារឿន បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    នាយឧត្តមសេនីយ៍ យឿង សុខុន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជា​អនុប្រធានកិត្តិយស​បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    ដែនគនរ (កោះទទឹង) បរិច្ចាគថវិកាចំនួន ៣,០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមជាមួយ ឯកឧត្តម បែន រ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និងជាប្រធានក្រុមការងារប្រតិបត្តិខេត្តកោះកុង​ ដឹកនាំ​កិច្ចប្រជុំពាក់ព័ន្ធនឹងវិវាទដីធ្លីនិង/ឬសំណើ ដែលប្រជាពលរដ្ឋបានដាក់ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    04/06/2026

    លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៥០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦