រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ វ៉េត​ សុនីម​​ អនុប្រធាន​មន្ទីរបរិស្ថានខេត្តកោះកុង​ បានដឹកនាំបើកកិច្ចប្រជុំ​ស្តីពី ការសិក្សាស្វែងយល់ពីបរិបទតាមមូលដ្ឋាន រចនាសម្ព័ន្ធនៃកិច្ចសហប្រតិបត្តិការ និងតម្រូវការវគ្គបណ្តុះបណ្តាលដល់មន្ត្រីឧ្យានុរក្ស

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានទទួលបន្ទុកតំបន់ការពារធម្មជាតិ បានដឹកនាំកិច្ចប្រជុំជាមួយអង្គការអភិរក្សអន្តរជាតិCI ភ្នាក់ងារការពារសត្វរងគ្រោះ និងជិតផុតពូជ ESPA ចំនួន០៣នាក់ ដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្សប្រចាំឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលកិច្ចប្រជុំមានគោលបំណង សិក្សាស្វែងយល់ពីបរិបទតាមមូលដ្ឋានរចនាសម្ព័ន្ធនៃកិច្ចសហប្រតិបត្តិការ តម្រូវការវគ្គបណ្តុះបណ្តាលដល់មន្រ្តីឧទ្យានុរក្ស​ ដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពក្នុងការអភិវឌ្ឍដល់ការងារអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្សដែលកំពុងអនុវត្តការងារនៅក្នុងតំបន់ការពារធម្មជាតិ ៕

រៀប​ររាងដោយ​កញ្ញា មាស​ ស្រីលក្ខ័

អត្ថបទទាក់ទង