រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៣៤ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ម៉ុង ឈូ សមាជិកក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពី លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក លោកស្រី ទួត ហាទីម៉ា អភិបាលរងស្រុក លោក ជា ប៊ុនធឿន អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី លោកមេឃុំព្រែកខ្សាច់ លោកជំទប់ទី១ឃុំកោះស្ដេច លោកជំទប់ទី១ឃុំភ្ញីមាស ស្មៀនឃុំកោះស្ដេច ស្មៀនឃុំភ្ញីមាស លោកប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច លោកប្រធានស្ដីទីមណ្ឌលសុខភាពគិរីសាគរ លោកនាយកវិទ្យាល័យកោះស្ដេច លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យចំណុះសាលាស្រុក ចំពោះរបៀបវារ:រួមមាន៖
១.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៣៣ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
២.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង របាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកគិរីសាគរ
៣.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកគិរីសាគរ
៤.ស្ដាប់របាយការណ៍សកម្មភាពគណ:អភិបាលប្រចាំត្រីមាសទី១ ឆ្នាំ២០២២
៥.ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង ប្រតិទិនការងារ កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ ឆ្នាំទី៣ អាណិត្តទី៣
៦.ពិភាក្សាលេីបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ
៧.សេចក្ដីផ្សេងៗ
………………………………………………………..
ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
March 31, 2022