រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បន្តយកចិត្តទុកដាក់ចុះជួសជុលថែទាំផ្លូវថ្នល់ជាតិ និងផ្លូវខេត្ត គឺជាការជួយសម្រួលដល់ប្រជាពលរដ្ឋនូវសុវត្ថិភាពក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញឆ្លងកាត់ មានភាពងាយស្រួល ចំណេញពេលវេលា និងថវិកា

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង សកម្មភាពអនុវត្តការងារជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ៖

១/ បន្តការងារថែទាំជាប្រចាំលើផ្លូវខេត្តលេខ១៤៨៣ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៍និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម២+០០០ - គ.ម៣+០០០

២/ បន្តការងារថែទាំខួបលើផ្លូវខេត្តលេខ១៤៨៥អា សកម្មភាពស្រោចកៅស៊ូ CRS2 និងរោយថ្ម M19 ត្រង់ចន្លោះ គ.ម២៨+៦០០ - គ.ម៣០+៦០០

៣/ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពសកម្មភាពសំអាតរុក្ខជាតិនៅសងខាងផ្លូវ ត្រង់ចន្លោះ គ.ម១៤៣+០០០ - គ.ម១៥៤+០០០។

ចូលរួមរាយការណ៍ពីបញ្ហាផ្លូវថ្នល់តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)

ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖

  • App Store: https://roadcare.mpwt.gov.kh/ios
  • Play Store: https://roadcare.mpwt.gov.kh/android"

សូមអរគុណ

អត្ថបទទាក់ទង