ថ្នាក់ដឹកនាំនិងការិយាល័យជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយគម្រោង« សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេងដើម្បីសមធម៌សង្គម (CO-SAVED)» ។
ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេងដើម្បីសមធម៌សង្គម (CO-SAVED)» សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ធ្វើការយ៉ាងជិតស្និតជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជននៅទូទាំង ប្រទេសដើម្បីលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងក្រោមជំនួយការឧបត្ថម្ភពីអង្គការ Aide et Action (AEA) សមាគមបាននឹងកំពុងអនុវត្តគម្រោង «សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេងដើម្បី សមធម៌សង្គម (CO-SAVED) ក្នុងខេត្តគោលដៅចំនួនបួន (ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្ត កោះកុង)។ដើម្បីធានាបាននូវការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព សមាគមនឹងរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងដើម្បីបង្ហាញអំពីទិដ្ឋភាពទូទៅនៃគម្រោង និងផែនការសកម្មភាពរបស់គម្រោង ព្រមទាំងស្វែងរក ការគាំទ្រពីក្រសួង មន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
=======✓✓========
ព្រឹកថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២