នាយក លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យកោះស្តេច មានកិត្តិយសបានទទួលប្រតិភូ ដែលអញ្ជើញមកពីមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រៃវែង ក្នុងគោលបំណងទស្សនកិច្ចវិទ្យាល័យកោះស្តេច។ ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូ បានចាប់អារម្មណ៍ចំពោះ ករណីសិក្សាវិទ្យាល័យកោះស្តេច ដែលជ្រើសរើស សេវាការបោះតង់ (បំណិនរកចំណូល) ដែលជាគម្រោងរបស់ក្រសួងអប់រំ។ ក្នុងវេលានោះដែរ លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រៃវែង បានឧបត្ថម្ភថវិកាចំនួន ១លានរៀល ជូនដល់វិទ្យាល័យកោះស្តេច សម្រាប់ប្រេីប្រាស់តាមការចាំបាច់។
ថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២
March 30, 2022