ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២២ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីបញ្ហាការតវ៉ាដីធ្លី និងការស្នើសុំរបស់ប្រជាប្រពលរដ្ឋ ក្រុម៣៥ ក្រុម៣៦ និងក្រុម៣៧ ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ មេឃុំជីខលើ មេភូមិពាក់ព័ន្ធ និងអ្នកតំណាងក្រុមប្រជាពលរដ្ឋ នៅសាលប្រជុំសាលាស្រុកស្រែអំបិល។
ប្រភពៈ វឿន រិទ្ធី