លោក ហ៊ិន ឡា នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពស្រុកបូទុមសាគរ និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ចំនួន ០២ នាក់ ចេញល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល តាមបណ្តោយឆ្នេរភូមិស្រែត្រាវ(និយាមកា: 325844-1204557) ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ហើយបានធ្វើការដកហូត និងបំផ្លាញចោលលបកន្ទុយកណ្តុរ បានចំនួន ៥០ ខ្សែ ប្រវែង ៤០០ ម៉ែត្រ ជាឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លាញមច្ឆជាតិ ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល ដោយមានការចូលរួមពីប្រជានេសាទចំនួន ១១ នាក់ ស្រី ០១នាក់ ។
ប្រភពៈរដ្ឋបាលជលផលបូទុមសាគរ
====================
ថ្ងៃអង្គារ ១២ រោច ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២
ខែមីនា 29, 2022