រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការកាន់កាប់ដីនៅលើកោះទទឹង ស្រុកគិរីសាគរ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការកាន់កាប់ដីនៅលើកោះទទឹង ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយអំពីលិខិតបទដ្ឋានពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់រដ្ឋ។ ដីកោះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ លែកលែងតែមានការសម្រេចណាមួយពីរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ កោះទទឹង មានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាឱ្យក្រុមហ៊ុន ដែននគរ ឯ.ក ធ្វើការវិនិយោគជាតំបន់អេកូទេសចរណ៍លំដាប់អន្តរជាតិ។ បន្ថែមពីនេះ កោះទទឹងនេះនឹងត្រូវចុះបញ្ជីជាដីរដ្ឋ ហើយពាក់ព័ន្ធនឹងដីកោះទទឹងនេះ ត្រូវបានអាជ្ញាធរខេត្តបានចេញសេចក្តីជូនដំណឹង និងសេចក្តីប្រកាសព័ត៌មាន ដែលមានខ្លឹមសារ មោឃភាពលិខិតបញ្ជាក់ការកាន់កាប់ដី ផ្ទេរសិទ្ធិការកាន់កាប់ រុះរើ និងចាកចេញពីទីតាំងដីនៅលើកោះទទឹងនេះ៕
ថ្ងៃអង្គារ ១២ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ March 29, 2022

អត្ថបទទាក់ទង